Clip ដ៏ស្អាតប្លែកភ្នែកស្តីពី iPhone 6 របស់ Apple ទើបតែបានលេចចេញនៅលើអ៊ីនធឺណេត ហើយទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណែតផងដែរ។ជាក់ស្តែង នេះមិនមែនជាវីដេអូចចាមអារាមស្តីពីគំរូ iPhone ថ្មីឡើយ វាគ្រាន់តែជា Conceptមួយដែលត្រូវបាន អ្នករចនាម៉ូតឈ្មោះ Ran Avni ធ្វើឡើង ទៅតាមអ្វីដែលព័ត៌មានចចាមអារាមបាននិយាយប៉ុណ្ណោះ។
ចំនុចដែលគួរឲ្យចាប់អារម្មណ៍នៃផលិតផល ក្នុងវីដេអូនេះ គឺវាមានការរចនាម៉ូតដ៏អស្ចារ្យ ស្អាត និងនៅតែរក្សាផ្នែកមួយចំនួនស្រដៀងនឹង iPhone 5 បច្ចុប្បន្ន ប៉ុន្តែត្រូវបានរចនាម៉ូតថ្មីជាមួយនឹងអេក្រង់ទំហំ 4,5 inch និងមិនមានប៊ូតុង Home នៅផ្នែកខាងមុខឡើយ៕


iPhone 5 (ខាងឆ្វេង) ប្រៀបធៀបរូបរាងជាមួយ iPhone 6 របស់ Ran Avni
ដោយ៖ សិលាប្រភព៖ K14