អង់គ្លេស៖ នៅពេលដែលគេបង្ហាញរូបភាន នៃសត្វអណ្ដើក កវែង ដែលមានរូបរាងធំសម្បើមនោះ គឺបានធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងកើតសរសើរពីទំហំនៃសត្វអណ្ដើកនេះផងដែរ។

width=455

សត្វអណ្ដើកមួយគូរ  ដែលមានញីមួយ  ឈ្មោលមួយនេះ ត្រូវបានគេដាក់ចញ្ចឹមនៅក្នុងសួនសត្វ Bristol Zoo ទីក្រុងប្រ៊ីសស្ដល ប៉ែកនិរតីនៃប្រទេសអង់គ្លេស។នាងVet Rowena Killick ដែលជាក្រុមអ្នកស្រាវជ្រាវសត្វ ក្នុងសួនសត្វនោះ បាននិយាយថា សត្វណ្ដើកឈ្មោះ គឺមានឈ្មោះBiggy មានអាយុ ៤០ឆ្នាំ និងមានទម្ងន់ជិត  ២០០គីឡូក្រាម និងសត្វអណ្ដើកញីមានឈ្មោះTwiggy មានអាយុ ៦៨ឆ្នាំ និងមានទម្ងន់ ត្រឹមតែ ១០០គីឡូក្រាមទេ។

width=455

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា សត្វអណ្ដើក​ គឺវាអាចរស់បានដល់អាយុ ១០០ទៅ  ១៥០ឆ្នាំឯណ្ណោះ   ដូច្នេះសត្វអណ្ដើកទាំងពីរនេះ គេខិតខំជួយការពារ និងអភិរក្សវា សម្រាប់អោយមនុស្សជំនាន់ក្រោយ បានដឹង និងឃើញ៕

ដោយ៖ ណារិន្ទប្រភព៖ newsday