ការរត់​ជាន់គ្នា​មួយ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១០​នាក់​ក្នុង​ពេល​យប់​បុណ្យ​ឆ្លង​ចូល​ឆ្នាំ​ថ្មីឆ្នាំ​សា ​កល​ក្នុង​បា​រ​មួយ​ស្ថិត​នៅ​ភាគ ខាង​ជើង​​អា​ហ្វ្រិក​ខាង​ត្បូង ។ ប៉ូលិស​មូល​ដ្ឋាន​បាន​លើក​ទៅ​កាន់​បារដ៏​មាន​ប្រជាប្រិយ​មួយនៃ​ទីក្រុង IPE-LEGENG ជា​ទីក្រុង​តូចមួយ​ស្ថិត​នៅ​ចំងាយ​​​ប្រមាណ​ជា​២០០គ.ម​ខាងលិច​ទី​ក្រុង​ចូហាន ណេ​ស្បួរ ក្នុង​ខេត្ត​ NORTH WEST ។#ពេលមកដល់បារ​នោះ​នា​វេលាម៉ោង​២ និង​១៥​នាទី​​រំលង​អធ្រាត្រ​​ប៉ូលិស​បានជួបនឹង​ការ​រត់ជាន់​គ្នា​មួយ​ហើយ​មនុស្ស​១០​នាក់​ស្លាប់ ។ ការ​ស៊ើបអង្កេត​មួយ​ត្រូវបានបើក​ធ្វើ​ដើម្បី​កំណត់​ពីមូលហេតុ​នៃគ្រោះថ្នាក់​នេះ ដែល​កើតមាន​នៅ​ទី​លានរាំ​តែម្តង ។ យោងតាម​វិទ្យុ​រដ្ឋ SAFM ថា ការ​ជាន់គ្នា​នេះ​កើត​ឡើង​ពេលភ្ញៀវ​ទាំង​ឡាយ​រត់ប្រជ្រៀត​គ្នាទៅរក​ច្រកចេញ​គេ​ច​ចេញ​ពី​ការ​ឈ្លោះ​គ្នា​ដ ែល​ផ្ទុះ​ឡើង​ក្នុង​បារ ។​ អាជ្ញា​ធរ​តំបន់​អំពាវនាវ​ភ្លាមៗ​ឱ្យ​រកមុខ​អ្នក​ទទួលខុស​ត្រូវ៕