ព័ត៌មានអន្តរជាតិ៖លោករដ្ឋមន្ត្រីការបរទេសអាមេរិក ចន ឃើរី បានចេញសារព្រមានចំៗទៅកាន់ប្រទេស អ៊ីរ៉ង់ ថារដ្ឋអ៊ីស្លាមមួយនេះ មិនត្រូវផ្តល់ការគាំទ្រ ណាមួយទៅក្រុមឧទ្ទាមស៊ីអ៊ីត ហួធីស ដែលកំពុងតែប្រ យុទ្ធគ្នា ជាមួយកងកម្លាំងគាំទ្ររដ្ឋាភិបាលនិរទេស ដែលការពារដោយ​​  សម្ព័ន្ធអារ៉ាប់ នៅក្នុងប្រទេសយ៉េ​មែន នោះឡើយ។

/

សារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយនៅ   ថ្ងៃព្រហស្បតិ៍ ទី០៩ ខែមេសា ឆ្នាំ២០១៥ ដោយលើក ឡើងពីសម្តី មន្ត្រីការទូតកំពូលអាមេរិកដូច្នេះថា “អាមេរិក នឹងគាំទ្រ  រដ្ឋ ណាក៏ដោយនៅតំបន់ មជ្ឈិមបូព៌ា ដែលធ្លាក់ ទៅ ក្នុងការគម្រាមកំហែងរបស់អ៊ីរ៉ង់ ហើយខ្លួន  នឹង  មិន ឈរនៅស្ងៀម នោះឡើយ ប្រសិនបើអ៊ីរ៉ង់ បង្ក អស្ថិរ ភាពនៅក្នុងតំបន់នេះ។”

/

គួរបញ្ជាក់ថា ឆ្លើយតប    ចំពោះ  សង្គ្រាម  ដែលកំពុងតែក្តៅគគុក នៅប្រទេសយ៉េមែន សហរដ្ឋ អាមេរិក បានបង្ហាញចេញនូវជំហរគាំទ្ររបស់ខ្លួនចំពោះប្រទេស អារ៉ាប៊ី សាអូឌីត  ដែលកំពុង ដឹកនាំកម្លាំងចម្រុះ វាយប្រហារពួកឧទ្ទាមហួធីស ដែលកំពុងគ្រប់គ្រងប្រទេស យ៉េមែននោះ។

យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានចេញមុខច្រានចោលភ្លាមៗនូវការចោទប្រកាន់ពីសំណាក់អាមេរិក និងបណ្តា ប្រទេសសម្ព័ន្ធមិត្ត ថាខ្លួនមិនផ្តល់ការគាំទ្រណាមួយ ដល់យោធា   ក្រុម  ឧទ្ទាមនៅ យ៉េមែននោះឡើយ។ ប៉ុន្តែបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មានក្នុងតំបន់ឲ្យដឹងថា អ៊ីរ៉ង់  បានបញ្ជូននាវាចម្បាំង ចំនួន ពីរ រឿង ទៅកាន់ឈូងសមុទ្រអាដិន ដែល  ស្ថិត   នៅ ជិត ឆ្នេរ  សមុទ្រ របស់ប្រទេសយ៉េមែន តាំងពីថ្ងៃពុធ មកម្ល៉េះ៕

/

ប្រភព ៖ ប៊ីប៊ីស៊ី និង ដើមអម្ពិល