មុខមួយចំហៀងរបស់នារីវ័យក្មេងម្នាក់ ដែលមានឈ្មោះថា Pyo Ga Hee បានប្រែក្លាយទៅជាអាក្រក់ ដែលប៉ះពាល់រួមមានទាំងភ្នែក ច្រមុះ និងធ្មេញ បន្ទាប់ពីនាងមានជំងឺប្រចាំកាយមួយអស់រយះពេលជាច្រើនឆ្នាំ។ ប៉ុន្តែអ្វីៗបានផ្លាស់ប្តូរទាំងស្រុង បន្ទាប់ពីនាង Pyo Ga Hee ធ្វើការវះកាត់កែសម្ផស្សរួចមក។

តាំងពីតូចមកនាង Pyo Ga Hee បានកើតជំងឺមហារីក Retina ហើយឆ្លងកាត់ការព្យាបាលជាច្រើនដំណាក់កាល។ កត្តានេះ បានធ្វើឲ្យមុខនាងមួយចំហៀង បានប្រែក្លាយជាអាក្រក់ រួមទាំងបាក់ធ្មេញថែមទៀតផង។

ទើបតែអាយុ ២១ឆ្នាំ តែនាងបានអស់ជំនឿចិត្ត បាត់បង់ភាពរីករាយជាយុវវ័យរបស់ខ្លួន។ នាងបានទុកសក់វែងមួយចំហៀង ដើម្បីបាំងមុខអាក្រក់របស់នាង។

លោកគ្រូពេទ្យវះកាត់ បានធ្វើការផ្លាស់ប្តូរទាំងស្រុង ផ្ទៃមុខរបស់នាង។ ការវះកាត់កែសម្ផស្សនេះ គឺត្រូវបានផ្លាស់ប្តូរផ្នែកមួយចំនួនដូចជា៖ ប្តូរដាក់ភ្នែកសិប្បនិម្មិត, ធ្មេញសិប្បនិម្មិត កែចង្កានិងច្រមុះ ដល់នាង។

ការប្រៀបធៀបផ្ទៃមុខ មុន និងក្រោយ នៃការវះកាត់កែសម្ផស្ស។

ពេលនេះនាង Pyo Ga Hee បានរស់នៅប្រកបដោយភាពជឿជាក់ និងសប្បាយរីករាយឡើងវិញ ដោយសារតែទទួលបានភាពស្រស់ស្អាតវិញ ដូចអ្វីដែលនាងចង់បាន អស់កាលជាយូរយារណាស់មកហើយ៕
ដោយ៖ សិលាប្រភព៖ VE