កាលពីព្រឹកព្រលឹមថ្ងៃនេះ Camnews បានចុះផ្សាយអត្ថបទមួយដែលនិយាយអំពីការពិសោធន៍កាមេរ៉ាវីដេអូរបស់ Nokia Lumia 920 ជាមួយនឹង iPhone 5។ ជាលទ្ធផល គុណភាពក្នុងការផ្តិតយករូបភាពរបស់ Lumia 920 គឺឈ្នះដាច់លើគូប្រកួតរបស់ខ្លួន។

ទន្ទឹមនឹងនេះ បន្ទាប់ពីបានចុះផ្សាយអត្ថបទនេះមក មានប្រិយមិត្តចង់ឃើញការសាកល្បងដូច្នេះជាមួយកំពូលស្មាតហ្វូនរបស់ Samsung គឺ Galaxy S III និងជាមួយស្មាតហ្វូន Sony។ដើម្បីទាន់ក្តៅចិត្ត Camnews សូមលើកយកវីដេអូនៃការប្រៀបធៀប គុណភាពកាមេរ៉ានៅលើ Lumia 920 ជាមួយនឹង S III និង HTC One X ជូនប្រិយមិត្តទស្សនាខាងក្រោមនេះ។ពិតជាសោកស្តាយដោយសារ មិនទាន់មានវីដេអូប្រៀបធៀបជាមួយស្មាតហ្វូន Sony។

/

/

តាមរយះការធ្វើពិសោធន៍របស់គេហទំព័រ Engadget យើងឃើញថា គុណភាពផ្តិតយករូបភាពនៅលើ Lumia 920 នៅតែស៊ីដាច់លើគូប្រកួតដដែល។ ដើម្បីជ្រាបឲ្យកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នាណា !

វីដេអូពិសោធកាមេរ៉ារវាង Nokia Lumia 920 ជាមួយ Samsung Galaxy S III

វីដេអូពិសោធកាមេរ៉ារវាង Nokia Lumia 920 ជាមួយ HTC One X

ដោយ៖ សិលាវីដេអូ និងរូបភាព៖ youtube