LG G2 គឺជាស្មាតហ្វូនមួយ ដែលរក្សាការសម្ងាត់ ស្តីពីការលេចចេញនូវរូបភាព អន់បំផុតមួយ មុនពេលវេលានៃការបង្ហាញខ្លួន។ រូបភាពចចាមអារាមថ្មីនេះ ក៏ដូចជាបណ្តារូបភាពដែលលេចចេញការពីពេលមុនផងដែរ។

ចំនុចពិសេសមួយរបស់ G2 គឺនៅត្រង់ ប៊ូតុងដំឡើងបន្ថយសម្លេង ដែលបានបំពាក់នៅផ្នែកខាងក្រោយ ខាងក្រោមកាមេរ៉ាក្រោយ តែម្តង។ កត្តានេះ បានជួយឲ្យអ្នកប្រើប្រាស់ងាយស្រួល ចុចក្នុងការបន្ថយដំឡើងសម្លេង ជាពិសេសគឺនៅលើបណ្តាស្មាតហ្វូនដែលមានអេក្រង់ធំដូច G2 នេះតែម្តង។

/

ស្តីពីរូបសណ្ឋាន Hardware, LG G2 ត្រូវបានឲ្យដឹងថា នឹងបំពាក់នូវអេក្រង់ទំហំចន្លោះពី 5,2 ដល់ 5,5 inch Full HD ជាមួយស៊ុមព័ទ្ធអេក្រង់ដ៏ស្តើង, chip Qualcomm Snapdragon 800 និង RAM ឡើងដល់ 3 GB ។ បច្ចុប្បន្ននៅមិនទាន់ច្បាស់ថា G2 នឹងប្រើ Android version ណានោះឡើយ។

/

ម៉ូដែលនេះ នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍មួយ ដែលប្រារព្ធឡើងនៅទីក្រុង New Yorkនៅយប់នេះ (ម៉ោងនៅកម្ពុជា)៕

ដោយ៖ សិលាប្រភព៖ zng