កាសែត Nikkan Kogyo Shimbun របស់ជប៉ុនទើបបង្ហើឲ្យដឹងថា Sharp នឹងចាប់ផ្តើមធ្វើការផលិតអេក្រង់ដល់ iPhone 5S នៅតាមរោងចក្ររបស់ក្រុមហ៊ុន ឯ Kameyama នៅក្នុងខែមិថុនា ឆ្នាំ២០១៣ខាងមុខនេះ។ បណ្តារូបសណ្ឋានរបស់ iPhone 5S ក៏ត្រូវបានប្រភពដដែល បង្ហើបឲ្យដឹងថា នឹងមិនមានអ្វីផ្លាស់ប្តូរច្រើនទេ បើប្រៀបជាមួយ iPhone 5។

ក្នុងរយះពេលកន្លងទៅថ្មីៗនេះ មាន​ព័ត៌មានចចាមអារាមជាច្រើននិយាយថា iPhone 5S នឹងមានការយឺតក្នុងការបង្ហាញខ្លួន ពោលត្រូវរង់ចាំដល់ត្រីមាសទី៣។ ប្រភពព័ត៌មានពី Nikkan នេះបានជួយឲ្យយើងអាចជឿថា iPhone 5S នឹងបង្ហាញខ្លួនយឺតមែន ព្រោះថា បន្ទាប់ពីការផលិតអេក្រង់ ដំណើរការនៃការដំឡើងស្មាតហ្វូន និងការផលិតឧបករណ៍គ្រឿងផ្សំផ្សេងទៀតរបស់ iPhone 5S ក៏ចាំបាច់ត្រូវការពេលវេលាសមរម្យមួយដែរ។

/

ក្រៅពី Sharp គឺនៅមានដៃគូសហការពីរទៀត ដែលទទួលភារកិច្ចក្នុងផ្គត់ផ្គង់អេក្រង់ iPhone ថ្មីរបស់Apple នោះគឺ LG Display និង Japan Display។

លទ្ធភាពច្រើន iPhone 5S នឹងត្រូវបានបង្ហាញខ្លួនរួមគ្នាជាមួយនឹង iOS 7 ប្រព័ន្ធប្រតិបត្តិការ iOS ថ្មីបំផុតសំរាប់បណ្តាឧបករណ៍ Mobile របស់ Apple ៕

ដោយ៖ សិលាប្រភព៖ Zng