ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុក រលួយ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៣ នេះបានចេញលិខិតព្រមាន មួយច្បាប់ទៅកាន់តំណាងរាស្ដ្រគណបក្ស ប្រឆាំង លោកជា ប៉ូច ពីបទរារាំងមិនឱ្យសមាជិកក្រុមប្រឹក្សាឃុំមួយចំនួន ក្នុងខេត្ដកំពត មកបំភ្លឺនៅអង្គភាព ប្រឆាំងអំពើពុករលួយ ជុំវិញរឿងរ៉ាវដែល លោកជា ប៉ូច បានចោទប្រកាន់ថា មានការ យកលុយពីសមាជិកក្រុមប្រឹក្សាឃុំម្នាក់ ១ម៉ឺនរៀល ពេលធ្វើលិខិតស្នាមផ្សេងៗ ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ីនទៀង បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ថា នៅ ពេលដែលមានការចោទប្រកាន់ពីសំណាក់ តំណាងរាស្ដ្រគណបក្សសមរង្ស៊ី លោកជា ប៉ូច ថា សមាជិកក្រុមប្រឹក្សាឃុំ ត្រូវបានឱ្យ បង់ប្រាក់ចំនួន១ម៉ឺនរៀល នៅពេលធ្វើលិខិតស្នាមផ្សេងៗនោះ អង្គភាព ប្រឆាំងអំពើពុករលួយ បានបើកការស្រាវជ្រាវជាបន្ទាន់ ដើម្បីរកឱ្យឃើញការពិត ។
លោកទេសរដ្ឋមន្ដ្រីឱម យ៉ីនទៀង បាន បន្ដថា អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅសមាជិកក្រុមប្រឹក្សាឃុំមកសាកសួរ តើមានរឿងនេះកើតឡើង ឬមួយយ៉ាងណា នោះ ប៉ុន្ដែសមាជិកក្រុមប្រឹក្សាឃុំមួយចំនួនមិនបានចូលខ្លួនមកបំភ្លឺនោះឡើយ ដោយមានការរារាំងនិងហាមឃាត់ពីសំណាក់លោកជា ប៉ូច ហេតុដូច្នេះហើយ ទើបអង្គភាពប្រឆាំងអំពើពុករលួយបានចេញ លិខិតព្រមានទៅតំណាងរាស្ដ្ររូបនេះ ។
ដើមអម្ពិលនិងផ្សាយព័ត៌មានលំអិតបន្ថែមទៀត ចំពោះរឿងនេះ នាពេលបន្ដិចទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល