បណ្ដាផ្ទះដែលត្រូវបានគេលក់ក្នុងតម្លៃថ្លៃបំផុតប្រចាំឆ្នាំ ២០១២ កន្លងទៅនេះត្រូវបានគេចេញជាតារាងកាលពីពេលថ្មីៗនេះ។ ក្នុងឆ្នាំទៅមិញ ការទិញលក់ផ្ទះទូទាំងពិភពលោកត្រូវបានគេប្រមូលជាទិន្នន័យ ហើយថ្ងៃនេះយើងនឹងលើកផ្ទះនិងភូមិគ្រះចំនួន ៥ ដែលត្រូវបានគេលក់ក្នុងតម្លៃថ្លៃបំផុតលើពិភពលោក។
១. ដីភូមិគ្រិះនៅលើភ្នំ Montana
លោក Stan Kroenke បានសម្រេចចិត្តទិញដីភូមិគ្រិះនេះក្នុងតម្លៃ ១៣២.៥ លានដុល្លាដែលនេះមើលទៅគឺទំនងជាផ្ទះដែលគេធ្វើនៅលើខ្ពង់រាបភ្នំ មានក្រោលសេះ មានទេសភាពស្រស់ត្រកាលដែលហាក់ដូចជាវាលចំការរបស់ Cowboy ដូច្នោះដែរ។ ដីភូមិគ្រិះនេះត្រូវបានគេចាត់ទុកជាផ្ទះដែលមានតម្លៃថ្លៃជាងគេបំផុតលើលោកប្រចាំឆ្នាំ ២០១២។
២. អាគារ The duplex penthouse នៅទីក្រុង New York
អាគារនេះមិនទាន់នឹងត្រូវបានគេសាងសង់ចប់សព្វគ្រប់នៅឡើយនោះទេ តែវាកំពុងតែមានតម្លៃឡើងថ្លៃជាលំដាប់ដែលមកដល់ពេលនេះតម្លៃមិនទាន់សង់ហើយគឺជាង ៩០ លានដុល្លាសម្រាប់ជាន់ផ្ទាល់ដីដល់ជាន់ទី ៨០ ហើយសម្រាប់ជាន់ទី ៨៩ និង ៩០ គេប៉ាន់ស្មានថាយ៉ាងតិចក៏មានតម្លៃជាង ១១០ លានុដល្លាដែរ។
៣. Penthouse នៅ Central Park ទីក្រុង New York
សេដ្ឋីនីជនជាតិរូស្ស៊ី អ្នកស្រី Dmitry Rybolovlev បានសម្រេចចិត្តក្នុងការទិញអាគារនេះពីលោកSandy Weil អតីត CEO របស់ក្រុម Citigroup ក្នុងតម្លៃ ៨៨ លានដុល្លាអាមេរិក។
៤. Ritz-Carlton នៅ Central Park ទីក្រុង New York
ម្ចាស់កាស៊ីណូ Steve Wynn បានទិញ ខុនដូ មួយពីលោក Christopher M. Jeffries ក្នុងតម្លៃដល់ទៅជាង ៧០ លានដុល្លា។
៥. ខុនដូ Penthouse នៅ NYC
ផ្ទះនេះត្រូវបានគេចាត់ទុកជាផ្ទះទី ៥ ដែលមានតម្លៃរហូតដល់ទៅ ៦៥ លានដុល្លា។
ដោយ៖ ផានិតប្រភពពី៖ Bussinessinsider