ការប្រកួតហែលទឹក​ត្រជាក់បំផុត​ត្រូវបាន​រៀបចំឡើង​នៅ​ដែនទឹ​ក​មួយក្នុងទីក្រុង​តុង​សៀង ​ខេត្តហ្សេ​យ៉ាង ភាគខាងកើត​ប្រទេសចិន កាល​ពី​ថ្ងៃទី​​១ មករា កន្លង​មក ដោយមាន​មនុស្ស​​ចូល​រួមយ៉ាង​ច្រើន​កុះករ ។ ព្រឹត្តិការណ៍​​ប្រកួត​ហែល​ទឹក​​ត្រជាក់​​បំផុត​​នេះត្រូវបានរៀបចំឡើង​ដើម្បី​​អបអរ​ថ្ងៃ​ចូលឆ្នាំ​​សាកល​ ថ្មី ​ដោយ​អ្នក​ចូលរួម​​​​​តំរូវ​ឱ្យស្រាត​​ខោអាវ​ចេញ​សល់តែ​​ខោក្នុង​ ។# អ្នក​រៀបចំការប្រកួត​និយាយ​​​ឱ្យដឹង​ថា ក្នុង​​ព្រឹត្តិការណ៍​​ប្រកួតហែលទឹក​ត្រជាក់​នេះ​មាន​​មនុស្សជាង​​៣០០​នាក់​​ចូលរួម ៕