ព័ត៌មានវីដេអូ ៖ ងាកក្រឡេកទៅមើល ទំព័រសារព័ត៌មាន ឡាយឡីក ឯណោះវិញ ចេញផ្សាយអោយ ដឹងថា នារីម្នាក់ ត្រូវបានរកអោយឃើញថា ពិតជាប្រឈមហួស ក្នុងការ ស្លាប់បាត់បង់ជីវិត ដែលអាច កើតចេញពីការរងារ ត្រជាក់ខ្លាំង តែជាសំណាងល្អ នាងត្រូវបានបុរសពីររូប ដែលនៅក្បែរនោះ បាន ស្ទុះទៅជួយនាង បានទាន់ពេលវេលា ។

គួររំឭកថា ខ្សែអាថ៍វីដេអូខាងក្រោមនេះ បានកើតឡើង នៅឯ ប្រទេស រុស្ស៊ី  ពោលនៅ ទន្លេ កក Volga ដែលត្រូវបានបង្កក ដោយសារតែ អាកាសធាតុត្រជាក់ខ្លាំងពេក ធ្លាក់ក្រោមដកសូន្យអង្សាទៅ ទៀត។ ខណៈមានការធ្វេសប្រហែស ក្នុងការឈរថតរូបលេង លើផ្ទៃទឹក កក នៃទន្លេហើយនោះ ក្នុង មួយពព្រិចភ្នែក ផ្ទាំងទឹកកក ក៏បានបាក់ស្រុតចុះ ញ៉ាំងអោយនាង ធ្លាក់ចូលទៅក្នុងផ្ទៃទន្លេផ្ទាល់តែ ម្តង តែជាសំណាងល្អ នៅក្បែរនោះ មានលោក  Ivan Sokolov និងលោក Yuri Khamraev បានស្ទុះ ទៅជួយសង្គ្រោះនាង បានទាន់ពេលវេលា។ ខាងក្រោម ជាខ្សែអាថ៍វីដេអូ ជ្រាបកាន់តែច្បាស់ តាម ដានទស្សនាបន្តិចទៅ ៖

ប្រែសម្រួល ៖ កុសលប្រភព ៖ ឡាយឡីក