នៅថ្ងៃមួយ មានមិត្តភក្តិជិតស្និទ ៤នាក់ អង្គុយជជែកគ្នាលេង ដោយនិយាយពីរឿងមិនសប្បាយចិត្ត ព្រោះតែម៉ែធ្វើដាក់ខ្លួន។ - អ្នកទី១៖ ម៉ែមិនឲ្យលុយចាយច្រើនសោះ ពិតជាធុញមែន ! - អ្នកទី២៖ Online chat តែបន្តិចក៏ស្តីឲ្យដែរ ពិតជាគួរឲ្យធុញណាស់ ! - អ្នកទី៣៖ ដើរលេងយប់បន្តិច ក៏ប្រញាប់ហៅត្រលប់មកផ្ទះវិញឆាប់ៗ, ខ្ញុំមិនមែននៅក្មេងទៀតឯណា ធុញដល់ ក ហើយ !

អ្នកទី៤ នៅតែស្ងៀម មិនឃើញនិយាយពីរឿងមិនសប្បាយចិត្តអ្វីទាំងអស់។ - និយាយអញ្ចឹង ម៉ែរបស់ឯង មានដែលធ្វើអ្វី ឲ្យឯងមិនសប្បាយចិត្តអត់? អ្នកទី១ សួរទៅអ្នកទី៤ ! - ទេ! កាលពីម៉ែខ្ញុំនៅរស់ គាត់តែងតែធ្វើឲ្យខ្ញុំសប្បាយចិត្តរហូត។ អ្វីដែលគាត់បានធ្វើ សុទ្ធតែដើម្បីកូនបានល្អ ទៅថ្ងៃក្រោយ។ អ្នកទី៤ ញញឹម ហើយបាននិយាយបន្តថា៖ អ្នកណាដែលនៅមានម៉ែ សូមស្រលាញ់គាត់ឲ្យបានច្រើន ៕

/

ដោយ៖ សិលាប្រភព៖ LNCS