Facebook កំពុងតែសាកល្បងដំណើរការនូវវិធីរកប្រាក់បែបថ្មីពីអ្នកប្រើប្រាស់ ដោយស្នើឱ្យអ្នកប្រើ Facebook បង់ប្រាក់ចំនួន ១ដុល្លារដើម្បីឱ្យសាររបស់ពួកគេ បង្ហាញខ្លួននៅក្នុងប្រអប់សាររបស់អ្នកទទួល។

បច្ចុប្បន្ន អ្នកប្រើប្រាស់ Facebook អាចផ្ញើសារទៅដល់មនុស្សដែលគេមិនទាន់បានក្លាយជាមិត្ត។ ប៉ុន្ដែសារទាំងនេះ តែងតែត្រូវបានដាក់បញ្ចូលទៅក្នុងប្រអប់ Other ជាញឹកញាប់ទៅវិញ។ ដើម្បីចៀសវាងបញ្ហានេះ Facebook បានលើកទឹកចិត្តអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះ ឱ្យចំណាយប្រាក់ចំនួនតែ ១ដុល្លារប៉ុណ្ណោះ ដើម្បីអាចធ្វើឱ្យសារទាំងនោះ បង្ហាញខ្លួននៅក្នុងប្រអប់សារ Inbox របស់អ្នកទទួល។ អ្នកប្រើប្រាស់ Facebook នឹងត្រូវចំណាយប្រាក់តែម្ដងគត់ សម្រាប់សេវានេះ ហើយការផ្ញើសារលើកក្រោយៗទៀត នឹងមិនត្រូវបានតម្រូវឱ្យបង់ប្រាក់នោះទេ។
Facebook បច្ចុប្បន្ន កំពុងសាកល្បងសេវានេះ នៅអាមេរិក ដើម្បីវាយតម្លៃតម្រូវការ មុនពេលដាក់ឱ្យដំណើរការនៅទូទាំងពិភពលោក។ ប៉ុន្ដែ មនុស្សមួយចំនួនយល់ថា រូបភាពនៃការប្រមូលប្រាក់បែបនេះ ដូចជាមិនសមហេតុផល ហើយថា ពួកគេនឹងមិនចំណាយប្រាក់ទៅលើសេវានេះ៕
ដោយ ៖ សីហាប្រភព ៖ VE