ភ្នំពេញ ៖ បុរសម្នាក់ ក្នុងអាការៈស្រវឹង ស្លៀកតែកន្សែង ពោះគោ ហើយដោះអាវ បានជិះម៉ូតូទៅបុកគូថរថយន្ដបាឡែនមួយ គ្រឿង ដែលកំពុងឈប់នៅភ្លើងស្ដុប បណ្ដាល ឱ្យរងការខូចខាត ហើយត្រូវបានម្ចាស់រថយន្ដ ទារសំណងចំនួន៥០ដុល្លារ ដើម្បីបញ្ចប់រឿង។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរខាង លើនេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនី វង្ស កែងផ្លូវព្រះសីហនុ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
បើយោងតាមសេចក្ដីរាយការណ៍ពីកន្លែង កើតហេតុ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរ ខាងលើនេះ បានកើតឡើងដោយសារតែបុរស ខាងលើ មានវិបត្ដិគ្រួសារ ដោយឈ្លោះទាស់ ទែងជាមួយប្រពន្ធ ធ្វើឱ្យមានអារម្មណ៍មួរ ម៉ៅ ហើយក៏បើកម៉ូតូចេញពីផឹកស៊ីទាំងដោះ អាវ ក៏ជ្រុលទៅបុកគូទរថយន្ដបាឡែនដែល កំពុងឈប់នៅភ្លើងស្ដុប បណ្ដាលឱ្យរងការ ខូចខាត ។
សេចក្ដីរាយការណ៍បានបន្ដថា ក្រោយពី ជួបគ្រោះថ្នាក់ចរាចរខាងលើនេះ និងបណ្ដាល ឱ្យគូថរថយន្ដខូចខាតនោះ ម្ចាស់រថយន្ដមិន ចង់មានរឿងវែងឆ្ងាយ ក៏ទារសំណងចំនួន ៥០ដុល្លារ ។
បើយោងតាមសមត្ថកិច្ចមូលដ្ឋានក៏បានឱ្យ ដឹងផងដែរថា នៅវេលាម៉ោងកើតហេតុ ខាងលើបុរសម្នាក់នេះ បានជិះម៉ូតូម៉ាកសេ ១១០ ពណ៌សេះ ពាក់ស្លាកលេខភ្នំពេញ 1BF-1378 ក្នុងទិសដៅពីកើតទៅលិច ហើយ ពេលដល់ចំណុចកើតហេតុនោះ ក៏បានបុក រថយន្ដបាឡែន ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5792 បណ្ដាលឱ្យរងការខូចខាត ផ្នែកខាងក្រោយ ។
សមត្ថកិច្ចបានបន្ដថា ក្រោយគ្រោះថ្នាក់ ចរាចរខាងលើនេះ បានបណ្ដាលឱ្យបុរសរូប នេះ ដែលគេមិន ស្គាល់អត្ដសញ្ញាណ បានរង របួសធ្ងន់ ហើយត្រូវបានដឹកបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ។ ដោយឡែករថយន្ដ ក្រោយពីទទួលលុយចំនួន៥០ដុល្លារ ក៏បើក ចេញទៅ ដោយមិនចាំបាច់រំខាន ដល់សមត្ថ កិច្ចនោះទេ ៕



ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល