Z3 អាចជាផលិតផល ដែលមានឈ្មោះកូដ Jakarta ដែលជាស្មាតហ្វូនតំលៃថោក របស់ BlackBarry ត្រូវបានរចនាម៉ូត និង ផលិតឡើងដោយ Foxconn សម្រាប់ដាក់លក់នៅលើទីផ្សារ នៃបណ្តាប្រទេស ដែលកំពុងមាន ការរីកចំរើន។

នៅក្នុងពិធីសន្និបាទកាលពីពេលថ្មីៗនេះ នាយកប្រតិបត្តិរបស់ BlackBarry លោក John Chen បានបង្ហើបឲ្យដឹងពីគំរូទូរស័ព្ទតំលៃថោកមួយ ដែលនឹងត្រូវបានផលិតដោយក្រុមហ៊ុន Foxconn ជាមួយនឹងឈ្មោះកូដ Jakarta។

/

រូបភាពចចាមអារាម BlackBarry Z3 (រូបភាព៖ N4BB)

កាលពីម្សិលមិញ (១៦ កុម្ភះ) N4BB បានធ្វើការបង្ហោះនូវរូបភាពមួយ ដែលត្រូវបានចាត់ទុកថា គំរូផ្លូវការរបស់ Jakarta ជាមួយនឹងឈ្មោះហៅថា Z3។ ទន្ទឹមនឹងនោះ លក្ខណៈសម្បត្តិរបស់ ផលិតផលនេះ ក៏ត្រូវបានបង្ហើបឲ្យដឹងដែរ ដូចជា មានអេក្រង់ទំហំ ៥អ៊ីន រីសូលុយហ្សិន qHD (540 x 960 pixel) មេម៉ូរីក្នុង 8 GB និង RAM 1,5 GB រួមជាមួយ CPU Dual Core 1,2 GHz។ បណ្តាលក្ខណៈសម្បត្តិគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត មានដូចជា ថាមពលថ្ម 2.560 mAh កាមេរ៉ា ក្រោយ 5 megapixel zoom 5x និងមានកាមេរ៉ាមុខ 1,1 megapixel។

លោកប្រធានរបស់ Foxconn ថ្មីៗនេះក៏បានបង្ហើបឲ្យដឹងថា ឧបករណ៍ដែលខ្លួន បានសហការ ផលិតជាមួយ BlackBerry គឺនឹងមានមុខនៅក្នុងព្រឹត្តិការណ៍ MWC ខាងមុខនេះ។ ប្រហែលនោះ ក៏ជាពេលវេលា ដែលតំលៃលក់  របស់ Z3 (BlackBarry ថាមានតំលៃថោក) ត្រូវបាន ប្រកាសឲ្យ ដឹងជាផ្លូវការ ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- តើនេះពិតជា គំរូម៉ូដែល Galaxy S5 ដែលជិតបង្ហាញខ្លួន ហើយមែនទេ? - Galaxy Grand 2 មានបន្ថែមពីរពណ៌ផ្សេងទៀត កាន់តែមានជម្រើសច្រើន សម្រាប់យុវវ័យ- រូបភាពពិតជាក់ស្តែង HTC M8 (One 2) វើហ្សិនពណ៌មាស កាមេរ៉ាក្រោយពីរ

ប្រែសម្រួល៖ សិលាប្រភព៖ zing