មន្ត្រីយោធាជាន់ខ្ពស់បំផុតសហរដ្ឋអាមេរិកសេនាប្រមុខម៉ៃ មូឡែន បានព្រមានថា ការបង្ហូរឈាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នឹងកើនឡើងថែមទៀតនៅឆ្នាំ២០១១នេះ ។ លោកសេនាប្រមុខម៉ៃមូឡែន ជានាយសេនាធិការយោធាអាមេរិកថ្លែងថា បណ្តាមេដឹកនាំតាលីបង់សំខាន់ៗត្រូវបានកំទេចចោលនៅបណ្តាខេត្តដែលមានបញ្ហារបស់អាហ្វហ្គានីស ្ថានដូចជាខេត្ត កង់ដាហារ និងខេត្តហែលម៉ង់ជាដើម ប៉ុន្តែសមិទ្ធផលនោះដែលសំរេចបានដោយកងទ័ពអាហ្វហ្គានីស្ថាន និងកងទ័ពអន្តរជាតិនៅមិនទាន់ចាត់ទុកថា ជាជោគជ័យនៅឡើយទេ ។#ឆ្នាំ២០១០ ជាឆ្នាំយ៉ាងបង្ហូរឈាមបំផុតសំរាប់កងទ័ពបរទេសនៅអាហ្វហ្គានីស្ថានចាប់តាំងពីឆ្នាំ២០០ ១ មក ។#លោកម៉ៃ មូឡែន ថ្លែងប្រាប់អ្នកកាសែតក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១២ មករា ថា បើគិតពីការលំបាកយើងត្រូវតែត្រៀមខ្លួនទប់ទល់នឹងអំពើហិង្សា និងការស្លាប់ ឬរងរបួសនៅអាហ្វហ្គានីស្ថានក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពីព្រោះគេរំពឹងថា អំពើហិង្សានៅឆ្នាំ២០១១ នឹងមានភាពធ្ងន់ធ្ងរជាងឆ្នាំ២០១០ ដែលនឹងកើតឡើងនៅតំបន់ភាគច្រើននៅអាហ្វហ្គានីស្ថាន ។#កាលពីឆ្នាំ២០១០កន្លងមក អំពើហិង្សានៅអាហ្វហ្គានីស្ថានមានការកើនឡើងគួរឱ្យកត់សំគាល់ដោយទាហានអង្គការអូតង់ជាង៧០ ០នាក់ បានត្រូវស្លាប់ ៕