ព័ត៌មានពី MacNN បានឲ្យដឹងថា មនុស្សជាច្រើនដែលប្រើ iPhone 5 និង iPad Mini និយាយថាពួកគេបានជួបបញ្ហាពីថ្មប្រើឆាប់អស់ នៅពេលពួកគេអាប់ហ្គ្រេដឡើង Version iOS ថ្មីបំផុត 6.0.2រួចមក។ បញ្ហាចម្ងល់នេះ ក៏ត្រូវបានផ្ញើទៅ Forum របស់ Apple ដែរ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់មានការស្រាយបញ្ជាក់ជាក់ស្តែងណាមួយពីក្រុមហ៊ុនផលិតឡើយ។ ថ្មីៗនេះ ទាំងប្រព័ន្ធប្រតិបត្តិការ iOS និង OS X សុទ្ធតែជួបនូវបញ្ហាពីថ្ម បើប្រៀបជាមួយនឹងបណ្តា Version មុនៗ។

/

តាមប្រភពដដែលក៏បានបកស្រាយថា មូលហេតុនេះគឺមកពី Apple បានកែសម្រួលកំហុសពីការភ្ជាប់ Wi-Fi នៅ Version មុន។ អាចបណ្តាលមកពីមានការបញ្ជាឲ្យស្វែងរកនូវ Network ច្រើនទើបបណ្តាលឲ្យថ្មឆាប់អស់ដូច្នេះ៕

ដោយ៖ សិលាប្រភព៖ VE