រថយន្ត Nissan Versa Note ម៉ូដែលថ្មី ឆ្នាំ២០១៤ ជាប្រភេទរថយន្តmini ដ៏ទំនើប ដែលមានរាងតូច ស្រស់ស្អាត ទាក់ទាញ ដែលកំពុងតែពេញនិយមយ៉ាងខ្លាំង សំរាប់យុវវ័យនៅបច្ចុប្បន្ន។
រថយន្ត Nissan Versa Note ឆ្នាំ២០១៤ ត្រូវតុបតែង និង រចនាម៉ូដឡើងយ៉ាងប្រណិត ទាំងរូបរាងខាងក្នុង និង ខាងក្រៅ ដែលបានបំពាក់ជាមួយនឹងបច្ចេកវិជ្ជាថ្មីចុងក្រោយ មានម៉ាស៊ីន ៤ ស៊ីសាំង ១.៦លីត្រ/១០០ គ.ម មានទ្វារ ៤ និង មានកន្លែងអង្គុយខាងក្នុងប្រកបដោយផាសុខភាពខ្ពស់។
ជាពិសេសរថយន្ត Nissan Versa Note មានបំពាក់ប្រព័ន្ធការពារសុវត្ថិភាពខ្ពស់ ពោងការពារសុវត្ថិភាព ប្រព័ន្ធ ABS, MP3 USB និង មានតំលៃប្រហាក់ប្រហែល ១៣,៩៩០ដុល្លារ ($13,990)។ល៕
សូមទស្សនា រូបភាព ខាងក្រោម!!!











ដោយ៖ វណ្ណៈប្រភព៖ autos.yahoo