យលដឹង៖ មា្ដយភាគច្រើននៅលើពិភពលោកនេះ តែងយល់ថា ក្រោយពេលគេសម្រាលទារករួច ពួកគេនឹងមិនមានរាងសម្យសួន ស្អាតបាតដូចមុនទៀតទេ។ នេះមានន័យថា អំឡុងពេលដែលកូនរបស់គេបៅដោះពួកគេ ពួកគេនឹងមានភាពទ្រុឌទ្រោមជាងមុនបន្ដិច ដូចជា ការស្រកទំងន់ ឬក៏ដោយសារតែពួកគេពុំមានពេលគ្រប់គ្រាន់ ក្នុងការថែរទាំសុខភាពផ្លូវកាយ របស់ពួកគេក៏ថាបាន។យ៉ាងណាក៏ដោយ ថ្មីៗនេះក្រុមអ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យ Oxford សហរដ្ឋអាមេរិកបានអោយដឹងថា ស្រ្ដីគ្រប់រូបអាចបំបៅទាកររបស់គេត្រឹមតែរយៈពេល ៦ខែ នោះរាងកាយរបស់ពួកគេនៅតែអាចរក្សាអោយមានភាពស្អាតបាតដដែល។
តាមការស្រាវជ្រាវផ្នែកសុខភាពនៃសាកល Oxford បានអោយដឹងថា បើស្រ្ដីដែលអោយកូនបំបៅដោះត្រឹមតែរយៈពេល ៦ខែ នោះស្ដ្រីនឹងមានការបាត់ទំងន់ត្រឹមតែ 2lb ប៉ុណ្ណោះ (អាស្រ័យទៅលើទំន់ និងកម្ពស់ស្រ្ដីនោះដែរ) ។ លើសពីនេះទៅទៀត គឺស្ដ្រីទាំងនោះអាចជៀសផុតពីជម្ងឺមួយចំនួនដូចជា មហារីក បេះដូង និងជម្ងឺធាត់ផងដែរ។
តាមការបង្ហាញរបស់ក្រុមវេជ្ជបណ្ឌិតនៃ សហរដ្ឋអាមេរិកបានអោយដឹងថា ការធ្វើស្ថិតិចុងក្រោយបំផុត បានរកឃើងថា ស្រ្ដីចំនួន ៧៤០,០០០នាក់ ដែលបានបានអោយកូនបំបៅដោះត្រឹមរយៈពេល ៦ខែ គឺពួកគេនៅតែទទូលបានដងខ្លួនសម្យសួន ដូចមុនកាលដែលពួកគេមានផ្ទៃពោះយ៉ាងដូច្នោះដែរ។ លើសពីនេះទៅទៀត ពួកគេក៏នៅមានសុខភាពមាំទាំល្អដែលផងដែរ៕
ដោយ៖ សារិនប្រភព៖ dailymail