អង់គ្លេស៖ បើតាមការអោយដឹង ពីពត៌មានដេលីមែល កាលពីម្សិលមិញនេះថា ក្រុមអ្នកវិទ្យាសាស្រ្ដស្រាវជ្រាវដែនសមុទ្រ ប្រទេសអង់គ្លេស បានរកឃើញត្រីចម្លែកមួយដែលមានច្រមុះវែង ហើយច្រមុះនោះទៀតសោត ដូចច្រមុះមនុស្សយើងអញ្ចឹង។

ត្រីចម្លែកនោះ ត្រូវបានគេដាក់ឈ្មោះថា Unicorn fish មានន័យថា សត្វត្រីដែលមានច្រមុះវែងដុះនៅចំកណ្ដាលកណ្ដាលក្បាល ម៉្យាងទៀ វាមានលក្ខណៈដូចច្រមុះមនុស្សអញ្ចឹង។ ត្រីនោះទៀសោតត្រូវបាន ក្រុមអ្នកវិទ្យាសាស្រ្ដរកឃើញ នៅតំបន់មាត់សមុទ្រ Weymouth ទីក្រុង Dorset ប៉ែកខាងលិចប្រទេសអង់គ្លេស។

នៅពេលដែលគេរកឃើញត្រីនេះ គេបាននឹកឃើញយន្ដមួយរបស់ RAF Nimrod ដែលមុខយន្ដហោះនោះ ត្រូវបានកែច្នៃដូចច្រមុះត្រី 'Unicorn' អញ្ចឹងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ដ បាននិយាយថា នឹងខិតខំប្រឹងប្រែងដើម្បីថែរក្សាជីវិតសត្វប្លែកៗ និងកម្រទាំងអស់នេះ អោយបានគង់វង្ស សម្រាប់ក្មេងជំនាន់ក្រោយ បានឃើញដឹង និងស្គាល់។ចងចាំ៖ រក្សាធនធានធម្មជាតិ គឺរក្សាជីវិតរបស់អ្នក!
ដោយ៖ សីហាប្រភព៖ dailymail