ប្រទេសអេស្តូនីជាប្រទេសមួយក្នុងចំណោមប្រទេស៣នៅតំបន់បាល់ទីកដែលចេញពីប្លុកសូវៀតកាល ពីឆ្នាំ១៩៩១ បានអនុម័តកាលពីថ្ងៃទី១ មករា ប្រើប្រាក់អឺរ៉ូរបស់អឺរ៉ុបក្រោយពីប្រទេសនេះក្លាយជាសមាជិកសហភាពអឺរ៉ុបដែរមក។ ដូច្នេះអេស្តូនីក្លាយជាសមាជិកទី១៧ នៃតំបន់អឺរ៉ូ ខណៈពេលតំបន់អឺរ៉ូនោះកំពុងតែឆ្លងកាត់វិបត្តិមួយពុំធ្លាប់មានពី មុនមក។#ថ្ងៃទី១ មករា ពលរដ្ឋអេស្តូនីចំនួន១,៣លាននាក់បាននិយាយសុំលាប្រាក់គូរោនរបស់ខ្លួនដែលប្រើសំរាប់ជំនួស ប្រាក់រូប្ល៍របស់សូវៀតកាលពីឆ្នាំ១៩៩២ ក្រោយពីប្រទេសនេះចាកចេញពីសហភាពសូវៀត។ អេស្តូនីជាប្រទេសអតីតកុំមុយនីស្តទី៣ដែលសំរេចប្រើប្រាក់អឺរ៉ូ បន្ទាប់ពីស្លូវេនី (ឆ្នាំ២០០៧) និងស្លូវ៉ាក(ឆ្នាំ២០០៩) ។#នាយករដ្ឋមន្ត្រីអេស្តូនី លោកអានឌ្រុស អានស៊ីប ថ្លែងថា អេស្តូនីជាប្រទេសក្រីក្រជាងគេបំផុតមួយនៃតំបន់អឺរ៉ូ។ ដូច្នេះយើងត្រូវធ្វើការងារជាច្រើននាពេលនេះដើម្បីឱ្យសំរេចទិសដៅរបស់យើង។ #នាថ្ងៃប្រកាសប្រើប្រាក់អឺរ៉ូនោះជាពេលប្រវត្តិសាស្ត្រមួយមានការបាញ់កាំជ្រួចអបអរស ាទរ ហើយមនុស្សជាច្រើនពាន់នាក់បានចូលរួមក្នុងពិធីអបអរជាច្រើនទៀត ៕