អង់គ្លេស៖ តាមការអោយដឹង ពីសាកលវិទ្យាល័យ Wales នៃចក្រភពអង់គ្លេស កាលពីពេលថ្មីៗ បានអោយដឹងថា ក្រុមសាស្រ្ដាចារ្យបុរាណវិទូ បាននឹងកំពុងនាំគ្នាសាងសង់រូបចម្លាក់ស្រីដ៏ស្រស់ស្អាតមួយ ដែលមានឈ្មោះថា Northumberlandia ឬ Goddess of theNorthនៅជិតរដ្ឋ Blagdon Estate ប៉ែកខាងជើងប្រទេសអង់គ្លេស។

លោក Charles Jencks ជាបុរាណវិទូ ដែលមានគំនិតសាងសង់រូបចម្លាក់នេះ បាននិយាយថា រូបចម្លាក់មួយនេះ វានឹងក្លាយទៅរូបចម្លាក់ដ៏ធំបំផុត ក្នុងតំបន់អឺរ៉ុប ព្រោះវាត្រូវសាងសង់លើទីទួលដ៏ខ្ពស់មួយ។ រូបចម្លាក់នេះទៀតសោត គឺមានទំហំដល់ទៅ ៣៩៦ ម៉ែត្រ និងទំងន់ ១.៥លានតោន។


លោកបានបន្ដថា រូបចម្លាក់ Goddess និងក្លាយទៅជារូបចម្លាក់ដ៏ស្រស់ស្អាតបំផុត ក្នុតទំព័រប្រត្ដិសាស្រ្ដអឺរ៉ុបនាសតវត្សរ៍ទី ២១នេះ ព្រោះវាត្រូវបានច្នៃឡើងយ៉ាងសម្រិតសម្រំាងបំផុត ពោលគឺត្រូវចំណាយទឹកប្រាក់រហូតដល់ ៣ លានអឺរ៉ូ។ គួរបញ្ចាក់ផងដែរថា រូបចម្លាក់នេះ នឹងគ្រោងបង្ហើយនៅឆ្នាំ ២០១៣ ខាងមុខនេះ៕
ដោយ៖ សីហាប្រភព៖ dailymail