កាលពីពេលថ្មីៗនេះ ទូរទស្សន៍មួយនៅចិនបានបញ្ចេញការមិនពេញចិត្តចំពោះរូបថតអាក្រាតកាយរបស់ កាន លូលូ ដែលត្រូវបានគេចងជាបដានៅក្បែរផ្លូវក្នុងក្រុង។ស្ថានិយទូរទស្សន៍នេះបានអោយដឹងថា ប្រជាជនដែលធ្វើដំណើរឆ្លងកាត់ទីនោះ បានសំដែងការខឹងសម្បារ និងមិនដឹងថាកំពុងមានរឿងអ្វីកើតឡើង នៅពេលបានឃើញរូបអាក្រាតរបស់ កាន លូលូ។
សារព័ត៌មានជាច្រើនបាននាំគ្នាចុះផ្សាយពីបញ្ហានេះជាបន្ដបន្ទាប់ ដោយពួកគេថ្លែងថា ការធ្វើបដាដែលប្រកបដោយភាពទាក់ទាញគឺជាប្រការដែលជួយអោយមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកមើល ប៉ុន្ដែការអាក្រាតកាយរបស់តារាដូចជា កាន លូលូ​ នេះគឺជារឿងគួរអោយរិះគន់។
អ្នកតំណាងម្នាក់របស់ស្រុកដែលមានបដានេះ បានថ្លែងថា ៖ យើងមិនពេញចិត្ដនោះទេ នៅពេលដែលមន្ទីរវប្បធម៌ មិនបានយកចិត្តទុកដាក់ និងបានបណ្ដោយអោយមានបញ្ហានេះកើតឡើង៕
width=451
width=453
width=449
ដោយ ៖ សូរីយ៉ាប្រភព ៖ k14