នារីជនជាតិរុស្ស៊ីពីរនាក់ អាក្រាតកាយ និងកាន់ស្លាកសញ្ញាចរាចរ បង្ហាញខ្លួនតាមដងផ្លូវហាយវ៉េ ដើម្បីរំឭកដល់អ្នកបើកបរ ឱ្យធ្វើដំណើរក្នុងល្បឿន មិនឱ្យហួសពីការកំណត់របស់ច្បាប់។

/យោងតាមទំព័រ Komsomolskaya Pravda នារីពីរនាក់ដែលអាក្រាតកាយ ពាក់វ៉ែនតាខ្មៅនេះ បាននាំគ្នាកាន់ស្លាកសញ្ញាចរាចរ ៦០ និង ៤០ km/h ហើយលើកបង្ហាញនៅក្បែរផ្លូវជាតិ M7 នៅតំបន់ Nizhny Novgorod នៅពេលឃើញរថយន្ដជិតមកដល់។ ប្រការនេះ ត្រូវបានគេបញ្ជាក់ថា គឺដើម្បីរំឭកឱ្យម្ចាស់រថយន្ដ បើកបរគោរពតាមច្បាប់ចរាចរដែលបានកំណត់។អ្វីដែលគួរឱ្យភ្ញាក់ផ្អើល នោះគឺ ពេលពួកនាងបានធ្វើ “បាតុកម្ម” កាលពីថ្ងៃទី ១១សីហានោះ គេកត់សម្គាល់ឃើញថា ផ្លូវមួយខ្សែនេះ មិនមានករណីគ្រោះថ្នាក់ចរាចរណាមួយ កើតឡើងនោះទេ បើទោះជានៅទីនេះ ធ្លាប់មានករណីបើកបរខុសច្បាប់ជាច្រើន។

/សកម្មភាពខាងលើនេះ ត្រូវបានធ្វើឡើងដោយក្រុម Autodvjenie ក្នុងបំណងដើម្បីទាក់ទាញ​ចំណាប់អារម្មណ៍ចំពោះវិសោធនកម្មច្បាប់ចរាចរ នាថ្ងៃទី ១ កញ្ញាខាងមុខ ដោយក្នុងច្បាប់នោះចែងថា អ្នកបើកបរនឹងត្រូវបានពិន័យ ប្រសិនបើកបរលើសពី ២០ km/h ជំនួសឱ្យ ១០ km/h ដូចមុន។ ទំព័រ RT ដកស្រង់របាយការណ៍របស់នគរបាលចរាចររុស្ស៊ី ឱ្យដឹងថា ក្នុងឆ្នាំ ២០១២ ប្រទេសនេះ មានករណីគ្រោះថា្នក់ចរាចរ ចំនួន ២០៣,០០០លើក ក្នុងនោះ អ្នកបើកបរ រុស្ស៊ី កាលពីឆ្នាំទៅ បានបំពានច្បាប់ ជាង ៥៩លានលើក ដែលភាគច្រើនគឺការបើកបរហួសល្បឿនកំណត់។

ដោយ ៖ តារាប្រភព ៖ Youtube/ RT