ស្រីស្អាត Maggie Q បន្ដការគាំទ្រដល់សមាគមន៍ ការពារសត្វព្រៃ Peta ដោយការថតរូបអាក្រាតសម្រាប់យុទ្ធនាការថ្មី ហើយនេះមិនមែនជាលើកទីមួយនោះទេ ដែលនាងបានដោះសម្លៀកបំពាក់ដើម្បីបរិស្ថាន និងសត្វព្រៃ។
សមគមន៍ការពារសត្វព្រៃ Peta បានធ្វើការអំពាវនាវដល់មនុស្សគ្រប់គ្នា សូមឱ្យមានការយកចិត្តទុកដាក់ចំពោះការផ្លាស់ប្ដូរនៃអាកាសធាតុ ហើយបានអញ្ជើញតារាសំដែងស្រី នាង Maggie Q មកធ្វើជាអ្នកតំណាងក្នុងយុទ្ធនាការថ្មីរបស់ខ្លួន ដោយការថតរូបអាក្រាត ៩០% ។ Maggie Q ថ្លែងថា នាងគឺជាអ្នកតមសាច់ ហើយមានការស្រឡាញ់ធម្មជាតិ ដូច្នេះនាងក៏បានសម្រេចចិត្តទទួលយកការអញ្ជើញនេះ ដោយក្ដីរីករាយ។
គួររំលឹកថា នេះមិនមែនជាសកម្មភាពលើកដំបូង ដែល ស្រីស្អាត Maggie Q បានថតស្រាតដើម្បីសមាគមន៍ ការពារសត្វព្រៃ Peta ។ កាលពីមុន ស្រីស្អាត របស់ខ្សែភាពយន្ដ Mission Impossible 3 នេះ ក៏ធ្លាប់បានថតរូបសិចស៊ី អំពាវនាវសូមឱ្យមនុស្សរាល់គ្នា តមសាច់ផងដែរ។ Maggie Q ថ្លែងថា ការប្រើប្រាស់រូបថតសិចស៊ីរបស់ខ្លួន ក្នុងគោលបំណងល្អបែបនេះ នាងពិតជាមានការសប្បាយចិត្តខ្លាំងណាស់។




ដោយ ៖ សីហាប្រភព ៖ DT