ចាប់តាំងពីនាងមានកំនើតមកដល់បច្ចុប្បន្ននេះ Mandy Sellars មានអាយុ៣៨ឆ្នាំហើយនាងបានរស់នៅជាមួយនឹងជើងយក្សដ៏ចំលែក ក្នុងជីវិតរស់នៅដ៏ធម្មតាមួយ ទោះបីជានាងមានជើងដ៏ធំខុសពីអ្នកដទៃ។
ជើងដ៏ធំសម្បើមរបស់ Mandy គឺមានទំងន់ចំនួន ១០៧គីឡូក្រាម នៅជាមួយនឹងជើងខាងឆ្វេងរបស់នាង ដែលមិនអាចឱ្យនាងដើរបានទាន់តែសោះ និងធ្វើឱ្យនាងជួបប្រទះនូវបញ្ហាសុខភាពជាច្រើនទៀត ដូចជា ជំងឺកកសរសៃឈាម ដែលជាង ១ឆ្នាំមុន នាងត្រូវចំណាយជីវិតរស់នៅរបស់នាងនៅក្នុងមន្ទីរពេទ្យ។

២០ឆ្នាំមុន គ្រូពេទ្យ មិនអាចធ្វើការវិនិច្ឆ័យជំងឺដ៏ចំលែករបស់នាងបានទេ។ ប៉ុន្តែ សព្វថ្ងៃនេះនាងអាចរស់នៅក្នុងជីវិតមួយដ៏ប្រសើរជាងមុន ដោយសារតែ គ្រូពេទ្របានរកឃើញរកនូវរោគសញ្ញាចុងក្រោយរបស់នាង និង បានធ្វើការព្យាបាលតាមបច្ចេកទេសថ្មីទំនើបដែលអាចធ្វើឱ្យជើងរបស់នាង រួញតូចវិញបាន៕


ដោយ៖ វណ្ណៈ ប្រភព៖ peopledaily