ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ ប៉ូលីសក្រុងហុងកុង កំពុងតែរៀបចំ ក្នុងការបោស  សម្អាតក្រុមបាតុករ ជាសិស្ស និស្សិត ដែលបានបិទបណ្តាផ្លូវជាច្រើន នៅក្នុងក្រុង រយៈពេលច្រើនជាង ២ ខែមកនេះ ។

/

ប្រភពសារព័ត៌មានពីទំព័រ ប៊ីប៊ីស៊ី អោយដឹងថា អាជ្ញាធរ បានធ្វើការព្រមានដល់ក្រុមបាតុករអោយចាក ចេញ ដូច្នេះ ប៉ូលីស នឹងអាចសម្អាតបាននូវទីតាំងបោះជំរុំ ក៏ប៉ុន្តែ ក្រុមបាតុករ បាន ប្តេជ្ញាថាខ្លួននៅតែ បន្តមានវត្តមាននៅទីនោះ ។ ដោយឡែក​ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា    ចំនួនក្រុមបាតុករ បានធ្លាក់ចុះមកនៅត្រឹមតែចំនួន រាប់រយនាក់ ពោលធ្លាក់ពីចំនួន មួយម៉ឺននាក់ កាល   ពីផ្ទុះការតវ៉ា ជា លើកដំបូងអំឡុងខែកញ្ញាកន្លងទៅនេះ ។ ក្នុងនោះ អាជ្ញាធរក្នុងស្រុក បានប្រកាស  ផ្តល់ ថេរវេលាយូរ បំផុតក្នុងការចាកចេញគឺនៅម៉ោង 09:00 (01:00GMT) ។

/

អ្នកឆ្លងឆ្លើយព័ត៌មានអោយទំព័រ ប៊ីប៊ីស៊ី មានវត្តមាននៅក្នុងទីក្រុង ហុងកុង សរ   បញ្ជាក់អោយដឹងថា ក្រុមមន្រ្តីប៉ូលីសបានបន្ថែមកម្លាំង មានវត្តមានកាន់តែច្រើនឡើងៗ នៅទីតាំងផ្ទុះ ការតវ៉ា ក្នុងនោះ គេ ឃើញមានតម្រួតមណ្ឌល អាចចេញនូវការព្រមានលើកចុងក្រោយ អោយក្រុមបាតុករធ្វើការចាកចេញ

/

គួររំឮកថា ករណីផ្ទុះការតវ៉ាលើកនេះ អាចកើតឡើងទៅបាន ដោយក្រុមបាតុករ ទាម    ទារ ចង់បានពី រដ្ឋាភិបាលទីក្រុងប៉េកាំង អនុញ្ញាតអោយមានការបោះឆ្នោតសេរី នាឆ្នាំ ២០១៧ ខាង  មុខនេះ សម្រាប់ ការរើសមេដឹកនាំក្នុងក្រុងហុងកុង ក៏ប៉ុន្តែ រដ្ឋាភិបាលប្រទេសចិន អះអាងក្តែងៗអោយដឹងថា អ្នកទាំង អស់គ្នាអាចធ្វើការបោះឆ្នោតបាន ក៏ប៉ុន្តែ គណៈកម្មការគាំទ្រ រដ្ឋាភិបាលក្រុងប៉េកាំង នឹង ពិនិត្យលម្អិត ទៅលើបេក្ខភាពផ្ទាល់តែម្តង ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី