ព័ត៌មានអន្តរជាតិ ៖ ក្រោយពីដកស្រង់ សម្តីមន្រ្តីផ្លូវការ ទំព័រសារព័ត៌មាន ប៊ីប៊ីស៊ី បានចេញផ្សាយអត្ថ បទសារព័ត៌មានអោយដឹងថា យ៉ាងហោចណាស់ មនុស្ស ១២ នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងករណី បំផ្ទុះគ្រាប់បែកអត្តឃាត បង្កៃជាមួយនឹងរថយន្ត ទៅលើក្រុមពលទាហាន សម្ព័ន្ធអាហ្រ្វិក AU ។

ប្រភពដដែល បន្តអោយដឹងថា រថយន្តបង្គៃគ្រាប់បែក បានធ្វើការវាយប្រហារ ដោយចូលទៅកៀកនឹង ក្បួនដង្ហែរថយន្ត ពលទាហាន សម្ព័ន្ធអាហ្រ្វិក កំពុងតែធ្វើដំណើរ នៅឯភាគខាងលិច ឆៀងខាងត្បូង ទី ក្រុង Mogadishu នេះបើយោងតាមសម្តីមន្រ្តីរដ្ឋាភិបាល លោក Adukadir Mohamed Sidi ។

/

ដោយឡែក ក្រុមសកម្មប្រយុទ្ធ ឥស្លាមជ្រុលនិយម al-Shabab បានចេញមុខមកអះអាង អោយដឹងថា ខ្លួនជាអ្នកនៅពីក្រោយរឿងនេះ ។ ដោយមានការគូសបញ្ជាក់ ការវាយប្រហារ របស់ពួកគេលើកនេះ គឺ ជាការសងសឹក ក្នុងការសម្លាប់មេដឹកនាំ របស់ខ្លួន លោក Ahmed Abdi Godane កាលពីសប្តាហ៍មុន។គួរបញ្ជាក់ថា លោក Ahmed Abdi Godane បានស្លាប់បាត់បង់ជីវិត ក្រោយមានការវាយប្រហារតាមអា កាស។

/

យ៉ាងណាមិញ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ករណីវាយប្រហារ ជាការសងសឹក អោយមាន ការបំផ្ទុះគ្រាប់បែកអត្តឃាតលើកនេះ បានកើតឡើង កាលពីអំឡុងថ្ងៃច័ន្ទម្សិលមិញនៅតាមបណ្តោយ ផ្លូវមួយកន្លែង ចន្លោះក្រុង Mogadishu និង ក្រុង Afgoye ប្រទេស ស៊ូម៉ាលី ដោយ  នៅក្នុងនោះ ជនរង គ្រោះ ១២ នាក់ ត្រូវបានគេរាយការណ៍ ថាបានស្លាប់បាត់បង់ជីវិត ៕

- អាន ៖ ក្រោយវាយប្រហារ តាមអាកាស បែបធម៌ក្តៅ យប់រំលងអាធ្រាត្រ អាមេរិក ប្រកាសជោគជ័យ ក្នុងការសម្លាប់ មេដឹកនាំ

ប្រែសម្រួល ៖ កុសលប្រភព ៖ ប៊ីប៊ីស៊ី