ថ្មីៗនេះ អ្នកចាំទីសញ្ជាតិអេស្ប៉ាញ របស់ Manchester United David De Gea បានផ្ញើរសារសំងាត់មួយ អោយទៅកីឡាករ Thiago Alcantara ដែលជាកីឡាករ ជំរើសជាតិអេស្ប៉ាញក្រោមអាយុ ២១ ឆ្នាំបង្ហើបពី មុនព្រួញរបស់ Manhcester United ក្នុងការទិញយក Thiago ចេញពីក្រុមBarcelona ។
សារសំងាត់ដែល De Gea បានផ្ញើរអោយ Thiago នោះគឹសរសេរដាក់លើបាល់ជាភាសាអេស៉្បាញ Nos Vamos en Manchester ដែលមានន័យថា ជួបគ្នានៅ Manchester ។ ដោយសារតែសារមួយនេះ ធ្វើអោយគេគិតថា Thiago គឺជាមុខព្រួញរបស់ Manchester United ដែលត្រូវចរចារដេញថ្លៃ ទិញយកមកជំនួសកន្លែង Paul Scholes ដែលបានចូលនិវត្តន៍ទៅ ។ ក្រុម Manutd បានត្រៀមលុយចំនួន ១៥ លានផោនរួចហើយសំរាប់ដំណាក់កាល ដំបូងក្នុងការចរចារ ប្រសិនបើ Thiago និងBarcelona យល់ព្រមនោះ Thiago នឹងចូលមកបំពេញចន្លោះរបស់ Paul Scholes ៕

ដោយ ៖ កុសលប្រភព ៖ k14