អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា សត្វត្រីចម្លែកម៉្យាងដែលយើងមើលមួយភ្លែត ហាក់បីដូចជាក្បាលសត្វគោអញ្ចឹង។តែទោះបីជាយ៉ាងណាក៏ដោយ ត្រីនេះត្រូវបានគេដាក់ឈ្មោះ Sunfish ព្រោះតែគិតថា វាមានរាងមូលដូចព្រះអាទិត្យ។

width=454

លោក Matt Hyde មានវ័យ ៤៤ឆ្នាំ ដែលតែងតែបណ្ដើរសត្វឆ្កែរបស់គាត់ ដើរតាមដងឆ្នេរសមុទ្រ គាត់ក៏ប្រទះឃើញត្រីនេះ ពោលគឺនៅតាមឆ្នេរ Sandilands នៃសមុទ្រ Suttonon ក្រុងNorfolk ចក្រភពអង់គ្លេស។

width=454

លោក Matt Hyde បានបន្ដថា ត្រី Sunfish នោះគឺមានភាពសាំង ពោលគឺវាមិនផ្លើលទេ នៅពេលដែលមនុស្សទៅជិតវា។ វាមានភ្នែកធំៗ និងដងខ្លួនមូល មើលទៅគឺប្លែកពីត្រីដ៏ទៃខំា្លងណាស់។ទោះបីជាយ៉ាងណាក៏ដោយ គេក៏ឃើញមានក្រុមអ្នកវិទ្យាសាស្រ្ដ ផ្នែកអភិរក្សសត្វក្នុងទឹក មកកាន់ឆ្នេរសមុទ្រនោះ ដើម្បីធ្វើការការពារត្រីទាំងនោះដែរ៕

ដោយ៖ នារីប្រភព៖ dailymail