កុមារជាសិស្សសាលា យកបាយ​មកកាន់សាលារៀនគឺជាប្រការដែលពេញនិយមក្នុងប្រទេសមួយចំនួនលើពិភពលោក ប៉ុន្ដែ បណ្ដាប្រអប់អាហារថ្ងៃត្រង់ដែលត្រូវបានរៀបចំដោយអ្នកម្ដាយរបស់កុមារជប៉ុន មានភាពចម្លែកគួរអោយចាប់អារម្មណ៍។

នៅក្នុងវប្បធម៌អាហារជប៉ុន រូបភាពនៃមុខម្ហូបត្រូវបានគេយកចិត្តទុកដាក់បំផុត។ វប្បធម៌នេះបានរាលដាលឆ្លងមកដល់ប្រអប់អាហារថ្ងៃត្រង់ (bento)ដែលជនជាតិជប៉ុនបានយកមកតាមខ្លួនជារៀងរាល់ថ្ងៃ។

ជាមួយនឹងប្រអប់បាយថ្ងៃត្រង់ដែលកុមារយកមកសាលា អ្នកម្ដាយជនជាតិជប៉ុន បានធ្វើអោយមានភាពចម្លែករហូតនឹកស្មានមិនដល់។ ជួនកាល ពួកគេត្រូវចំណាយពេលដល់ទៅ ២ម៉ោងក្នុងការរៀបចំតុបតែងអាហារដែលមានរូបភាពល្បីៗសម្រាប់កូន។

ខាងក្រោមនេះ គឺជាបណ្ដារូបភាពនៃប្រអប់បាយរបស់កុមារ ដែលត្រូវបានអ្នកម្ដាយជប៉ុន ធ្វើឡើងដោយក្ដីស្រឡាញ់ជាទីបំផុត។ រូបភាពនៃអាហារត្រូវបានតុបតែងឡើងពី បាយ សារ៉ាយសមុទ្រ បន្លែ និងស៊ុតស្ងោរជាដើម។

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

width=500

 

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing