ការឈ្លោះប្រកែកគ្នា រហូតដល់មានការរុញច្រានគ្នាមួយ បានកើតមានឡើង បន្ទាប់ពីការប្រកួតចាញ់ របស់ក្រុមជម្រើសជាតិប្រេស៊ីល ជាមួយនឹង កូឡុំប៊ី ក្នុងលទ្ធផល ១ ទល់ ០ នៅក្នុងការប្រកួតដណ្តើម ពានរង្វាន់ Copa America 2015 ដែលបានប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា នេះ។
ការខឹងសម្បារព្រោះចាញ់ កូឡុំប៊ី កីឡាករឆ្នើមរបស់ប្រេស៊ីល Neymar បានបញ្ចេញនូវទង្វើមិនល្អមួយ ដោយបានទាត់បាល់បំបុកខ្លួនកីឡាករកូឡុំប៊ី ហើយភ្លាមៗនោះកីឡាករកូឡុំប៊ីម្នាក់ទៀតគឺ Calos Bacca ក៏បានចូលមករុញច្រាន Neymar មួយទំហឹងដៃ ដើម្បីជាការសងសឹកឲ្យមិត្តរួមក្រុមរបស់ខ្លួនផងដែរ។

រូបថតចេញពីវីដេអូ Youtube
បន្ទាប់ពីមានការរុញច្រានកីឡាករ Neymar ការឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើង ដែលស្ទើរតែឈាន ទៅដល់ការផ្ទុះហឹង្សាវាយតប់គ្នាទៅហើយ។ ដោយឃើញស្ថានភាពនៅក្នុងទីលានកាន់តែមិនល្អ គេក៏ បានជម្លៀសខ្លួន Neymar ចេញពីទីលានប្រកួតយ៉ាងលឿន ប៉ុន្តែរូបគាត់ (Neymar) នៅតែត្រូវបានអាជ្ញា កណ្តាលហៅ និងប្រគល់កាតក្រហមមួយផងដែរ។ ចំណែកឯកីឡាករ Carlos Bacca ក៏មិនបានរួចផុតពី ការទទួលកាតក្រហមដែរ ចំពោះទង្វើរុញច្រានកីឡាករ Neymar ស្ទើរតែដួលនោះ។
ទស្សនាវីដេអូ ទង្វើមិនសមរម្យរបស់ Neymar និងការឈ្លោះប្រកែកគ្នា រវាងកីឡាករប្រេស៊ីល និងកូឡុំប៊ី បន្ទាប់ពីប្រេស៊ីលចាញ់ ១ ទល់នឹង ០ ខាងក្រោមនេះទាំងអស់គ្នា៖
អាន៖ ដឹងទេ Messi អាចលេងបានល្អខ្លាំងវិញ ដោយសារតែញ៉ាំ...
ប្រែសម្រួល៖ ករុណាប្រភព៖ Youtube, 24h