(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Neymar ទាត់បាល់ពិន័យ ១១ម៉ែត្របានសម្រេច ១គ្រាប់ជួយ FC Barcelona ឈ្នះម្ចាស់ផ្ទះ Real Sociedad ១-០ យប់មិញនេះ សម្រាប់ជើងទី១ នៃពានរង្វាន់លំដាប់ទី២ អេស្ប៉ាញ Copa del Rey។

កីឡាករស្ថិតក្នុងក្រុមជម្រើសជាតិប្រេស៊ីល បានឲ្យក្រុមរបស់លោក Luis Enrique មានពន្លឺឡើងវិញនៅទឹកដីក្រៅផ្ទះ នៃវគ្គ៨ក្រុម​ចុងក្រោយ​ជើងទី១ ដោយសារតែកីឡាករខ្សែការពាររបស់ម្ចាស់ផ្ទះ បានធ្វើឲ្យមានកំហុសក្នុងប្រអប់ គ្រោះថ្នាក់នាទីទី២០នោះនៅពហុកីឡដ្ឋាន Anoeta។

ក្រុមទាំងពីរនឹងត្រូវជួបគ្នាជាថ្មីក្នុងជើងទី២ ទៀត នៅរាត្រីថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ ខណៈដែល Real Sociedad ត្រូវរកឲ្យបាន ១គ្រាប់សិន ចាំតថ្លៃជាមួយក្រុមការពារតំណែងជើងឯក FC Barcelona ស្របពេលដែល Atletico Madrid ធ្វើបានយ៉ាងល្អ ដោយបំបាក់ Eibar រហូតដល់ ៣-០ យប់មិញនេះដែរ៕

Brazilian

The

The

Messi

The

Croatian

Messi's

Real

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង