តាមព័ត៌មានពី Yahoo ចិន ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់បានឡើងដល់ចំនួន 2,5 លានគ្រឿងនៃការកុម្មង់ទិញមុនស្មាតហ្វូន Lumia 920 ទូទាំងពិភពលោករួមមាន អាមេរិច អាឡឺម៉ង់ អូស្រ្តាលីនិងប្រទេសមួយចំនួនផ្សេងទៀត។ តាមរយះព័ត៌មាននេះ ក៏បានជួយឲ្យតំលៃភាគហ៊ុនរបស់ Nokia កើនឡើងដល់ 25% នៅក្នុងថ្ងៃម្សិលមិញ។

ជាមួយចំនួន 2,5 លាន Orders បរិមាណ Lumia 920 ដែលបានកុម្មង់ទិញមុន គឺមានចំនួនច្រើនជាងបរិមាណស្មាតហ្វូន Lumia ដែលបាន Nokia ដាក់លក់កាលពីត្រីមាសទី III កន្លងទៅនេះ។នៅអាមេរិច និងនៅលើគេហទំព័រលក់អនឡាញដូចជា Amazon រឺ Expansys របស់អង់គ្លេស, 920 ក៏ជាម៉ូដែលកំពុងលក់ដាច់ រឺស្ថិតនៅ top ក្នុងបណ្តាស្មាតហ្វូនដែលត្រូវបានគេប្រើប្រាស់ច្រើនបំផុត។

/

ទន្ទឹមនឹងព័ត៌មានដ៏សប្បាយរីករាយជាមួយ Windows Phone 8 និងគំរូ Lumia ជំនាន់ថ្មី, Nokia ក៏ទទួលបានព័ត៌មានមិនសប្បាយចិត្តមួយគឺ Damian Dinning, ជាបុគ្គលិកជាន់ខ្ពស់ក្នុងក្រុមអភិវឌ្ឍពីបច្ចេកវិទ្យាថតរូបរបស់ Nokia ក៏ដូចជាពាក់ព័ន្ធដល់បច្ចេកវិទ្យា PureView (លើ 808 និង Lumia 920) នឹងចាកចេញពីក្រុមហ៊ុនចាប់ពីថ្ងៃទី 30/12 ខាងមុខនេះ។ ព័ត៌មាននេះបានបញ្ជាក់ដោយ Nokia UK ៕

ដោយ៖ សិលាប្រភព៖ VE