នេះអាចចាត់ទុកបានថា វាជា Version Update ពីម៉ូដែល Full HD 5 inch Butterfly កាលពីឆ្នាំមុន។ រូបសណ្ឋានរបស់ Butterfly S ត្រូវបាន Update ប្រើ chip quad core Snapdragon 600 RAM 2 GB, ជាមួយនឹងល្បឿន 1,9 GHz, លឿនជាង One (1,7 GHz) បន្តិច។ ប៉ុន្តែចំនុចដែលចាប់អារម្មណ៍ នៃស្មាតហ្វូននេះគឺ ការបំពាក់ថ្មទំហំ 3.200 mAh, ធំជាង Galaxy Note II (3.100 mAh), S4, ក៏ដូចជា HTC One និង Butterfly (2.200 mAh) ផងដែរ។

ចំនុចផ្លាស់មួយចំនួនផ្សេងទៀត គឺពាក់ព័ន្ធនឹងកាមេរ៉ា និង Software ដូចជា HTC ប្រើប្រាស់Sensor Ultrapixel BSI ទំហំ 1/3 inch, F/2.0, ជំនួសឲ្យកាមេរ៉ា 8 megapixel ដូច Version ចាស់។​វាខុសប្លែកពី One ដោយ Butterfly S ត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រព័ន្ធប្រតិបត្តិការAndroid 4.2 ជាមួយ Interface Sense 5 ថ្មី, Software HTC Zoe, Share និង Video Highlight។

/

Butterfly S នៅមានផ្លាស់ប្តូរ ការរចនាម៉ូតបន្តិចបន្តួច ដោយមានបន្ថែម Speaker ពីរ នៅផ្នែកខាងមុខ និងខាងក្រោមអេក្រង់ បង្កើតបានជាប្រព័ន្ធ Dual Speaker Boom Sound ដូច One ដែរ។ក្នុងនោះ សំបករបស់វា នៅរក្សា មិនអាចដោះបានដដែល ហើយធ្វើពីជ័រ មានបីពណ៌សំរាប់ជ្រើសរើសគឺ ពណ៌ ស ប្រផេះ និងក្រហម។ មិនតែប៉ុណ្ណោះ Butterfly S ក៏នៅមានបំពាក់ Bluetooth 4.0, NFC, GSP, Wi-Fi និង DLNA ផងដែរ។

/

បើតាមប្រភពពី GSM Arena, Butterfly S នឹងមានតំលៃលក់ 766 USD ហើយនឹងបង្ហាញខ្លួននៅលើទីផ្សារ ក្នុងខែកក្កដា ខាងមុខនេះ៕

ដោយ៖ សិលាប្រភព៖ VE