ទីបំផុត Balotelli បានចេញមុខមកច្រានចោល បដិសេធរឿងដាក់នាង Fanny សង្សាររបស់ខ្លួនជារង្វាន់ នឹងការភ្នាល់ជាមួយកីឡាករ Real Madrid ថាបើសិនជាពួកគេបានឡើងដល់វគ្គផ្តាច់ព្រ័ត្រគេ នឹងអោយ Fanny គេងជាមួយកីឡាករ Real Madrid ទាំងអស់ ។
ម្សិលមិញនេះអ្នកដំណាងរបស់ AC Milan បានចេញមកបកស្រាយថា Balotelli មិនបាននិយាយអ្វីទាក់ទងជាមួយ ការប្រកួតរបស់ Real Madrid និង Dortmund ឡើយ ដូចនេះហើយពាក្យចចាមអារ៉ាមនេះ ពិតជាខុសទាំងស្រុង ។
គួរបញ្ជាក់ផងដែរថា ពាក្យចចាមអារ៉ាមនេះបានផុសឡើង នៅលើកាសែតមួយរបស់អេស្ប៉ាញដែលបានចុះផ្សាយ មុនថ្ងៃប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UEFA Champion League រវាងក្រុមReal Madrid និង Dortmund ៕

ដោយ ៖ កុសលប្រភព ៖ k14