ព័ត៌មានអន្តរជាតិ ៖ សារព័ត៌  មាន  រដ្ឋចិន ស៊ិនហួរ ចេញផ្សាយ ចុងខែកក្កដា កន្លងទៅនេះ អោយ ដឹងថា ធ្មេញដែល មានអាយុកាល ៥៦០.០០០ឆ្នាំ របស់មនុស្សពេញវ័យនាសម័យបុរាណ ត្រូវបាន រកឃើញកាល ពីសប្តាហ៍មុននៅក្នុងទីក្រុង Tautavel ប៉ែកនិរតីនៃប្រទេសបារាំង។

/

សេចក្តីរាយការណ៍ពីប្រភពព័ត៌មានបារាំង Le Figaro បានឲ្យដឹងថាកាលពី ថ្ងៃអង្គារ សប្តាហ៍ មុន ថា អ្នកស្រាវជ្រាវស្ម័គ្រ ចិត្ត  ម្នាក់អាយុ ១៦ ឆ្នាំ បានរកឃើញធ្មេញបុរាណនោះ នៅក្នុងរូងភ្នំ Caune de l'Arago ដែលជាកន្លែងស្រាវជ្រាវបុរេប្រវត្តិរបស់អឺរ៉ុប(CERP)ដោយត្រូវបានបង្កើតឡើងប្រហែល ជា ៥០ឆ្នាំមុន។

ជាមួយគ្នានេះដែរ ក្រុមអ្នកស្រាវជ្រាវ   បាន និយាយថា៖ ធ្មេញមនុស្សពេញវ័យដ៏ធំមួយ ដោយមិន ដឹង ថា ធ្មេញរបស់មនុស្សស្រី ឬប្រុស ត្រូវ  បានរក  ឃើញក្នុងពេលដែល ក្រុមអ្នក ស្រាវជ្រាវជិកដី ដើម្បីសិក្សា ស្រាវជ្រាវ ដែលត្រូវបាន   គេដឹងថា  មានអាយុកាលក្នុងចន្លោះ ៥៥០.០០០ ទៅ ៥៨០ ០០០ ឆ្នាំ។

/

គួរបញ្ជាក់ដែរថា ក្រុមអ្នកវិទ្យាសាស្រ្តក៏បានរកឃើញលលាដ៏ក្បាលជាង ១៤០ នៅក្នុង រូងភ្នំ Cau - ne de l'Arago ដែលត្រូវបាន  គេ ដឹងថា   មានអាយុ ៤៥០.០០០ឆ្នាំ ដោយនេះគឺជាការរក ឃើញដ៏ សំខាន់មួយ ដែលអាចជួយ  ឲ្យក្រុមអ្នកវិទ្យាសាស្រ្ត មាន  ភស្តុតាងដើម្បីសិក្សា បន្ថែមអំពីមនុស្ស សម័ យបុរាណ របស់អឺរុប ៕

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ស៊ិនហួរ