ប្រធា​នា​ធិបតី​កូរ៉េ​ខាង​ត្បូង​​លោក​លីម្យុង​បាក់​ក្នុង​សុន្ទរក​ថា​​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នា ំ សាកល​ថ្លែងថា ​ទ្វារ​នៃ​ការចរចា​អន្តរកូរ៉េ​នៅ​តែ​បើក​ចំហ​​ដោយគូស​បញ្ជាក់​ថា គ្មានការ​បង្ក​ហេតុ​​​ណា​មួយពីសំណាក់​កូរ៉េ​ខាង​ជើង​​នឹង​ត្រូវ​អត់​អោន​ឱ្យ​ឡើយ ។ ​លោក​លី​គូស​បញ្ជាក់​ថា ខ្ញុំ​រំលឹក​ប្រាប់​កូរ៉េ​ខាង​ជើង​ថា មា​គ៌​​ឆ្ពោះ​ទៅរក​សន្តិភាព​បានបើក​រួច​ហើយ ​ ។ ទ្វារ​នៃ​ការ​ចរ​ចា​នៅបើក​បន្ត​ទៀត។​ លោក​លី​អះ​អាង​នា​ពេលថ្មីៗ​​កន្លងមក​នេះ ពី​ការ​គាំទ្រ​របស់​លោកចំពោះ​​ការ​បើក​ការ​ចរចា​ឡើង​វិញ ​ដែលសំដៅ​រំសាយ​នុយ​ក្លេ​អ៊ែរ​នៅ​ឧបទ្វីប​​កូរ៉េ ។ ​លោកបន្ត​ថា ប្រសិនបើ​កូរ៉េ​​ខាង​ជើង​​បង្ហាញ​​ពីភាពស្មោះ​ត្រង់​នោះ​យើង​ទាំង២​មាន​ឆន្ទៈ​​ និងវិធី​សាស្ត្រ​​ដើម្បី​ពង្រឹង​ឱ្យ​បានខ្លាំង​ក្លា​បំ​ផុត​​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​សេដ្ឋ​កិច្ច​​ដ ោយ​រួម​សហ​ការ​ជាមួយ​សហគមន៍​​អន្តរ​ជាតិ ។ គេ​ត្រូវ​​ផាត់​ចោល​អាវុធ​នុយ​ក្លេ​អ៊ែរ​ និងការ​ផ្សង​ព្រេង​ ​ខាង​យោធា ។ កូរ៉េ​ខាង​ជើង​ត្រូវ​ធ្វើ​សកម្ម​ភាព ដើម្បី​សន្តិ​ភាព និង​កិច្ច​សហប្រតិបត្តិ​ការ​ពុំមែន​ ត្រឹម​តែ​ពាក្យ​សំដី​នោះទេ ​តែ​តាម​រយៈ​សកម្ម​ភាព​ជាក់​ស្តែងរបស់​ខ្លួន​​ ។ រាល់​ការ​បង្កហេតុ​ពី​សំណាក់​​កូរ៉េ​ខាង​ជើង​ដែល​អាច​គំរាមកំហែង​​ដល់​អាយុ​ជីវិត​ និងភាព​រុង​រឿង​របស់យើង​នឹង​មិន​​​មាន​ការអត់​អោន​ឱ្យ​ឡើយ ។ ការ​បង្ក​ហេតុ​បែប​នេះ​នឹង​ទទួល​ការតបត​វិញយ៉ាងម៉ឺងម៉ាត់​ និង​ខ្លាំង​ក្លា​បំផុត ។#ចំណែក​កា​សែត​សំខាន់៣​​របស់កូរ៉េខាង​ជើង​វិញ​បានចេញផ្សាយ​កាលពី​ថ្ងៃទី១​ មករា ​នូវ​បទ​វិចារ​ណា​ថា រួមមួយនាឱកាស​បុណ្យ​ចូលឆ្នាំថ្មី ដោយ​ក្នុង​នោះ​អះ​អាង​ជា​ថ្មី​ពីឆន្ទៈ​របស់​ប្រទេស​​នេះ​រំសាយ​នុយក្លេអែរ​​នៅឧបទ្វីប​កូរ៉េ ។ ​បទ​​វិចារណ​កថា​រួម​នេះ​និយាយ​ថា កូរ៉េ​ខាង​ជើង​​រក្សា​​ជំហររបស់​ខ្លួន​ហើយ​ចង់បង្កើត​សន្តិភាព​នៅ​អាស៊ី​ភាគឦសាន​ព្រម​ទាំង​រំសាយ​នុយ​ក្ល េ​អ៊ែរ​​នៅឧបទ្វីប​កូរ៉េ ៕