បើទោះជាសំរេចចិត្តលក់ការិយាល័យកណ្តាលដ៏ធំរបស់ខ្លួន ហើយជ្រើសយកប្រព័ន្ធប្រតិបត្តិការរបស់ Microsoft ប៉ុន្តែក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ ក៏កំពុងតែគិតពីការរៀបចំផែនការមួយពេលដែល Window Phone បរាជ័យ។
ព័ត៌មានចចាមអារាមមួយចំនួនកាលពីពេលមុនបាននិយាយថា Nokia កំពុងមានផែនការគិតពីAndroid ក្នុងករណី Windows Phone បរាជ័យ។ ថ្មីៗនេះ ក្រុមហ៊ុន Nokia បានបង្ហាញពីសកម្មភាពក្នុងការរៀបចំផែនការនេះ។
តាមប្រភពបានឲ្យដឹងថា Nokia បានបង្ហោះព័ត៌មានជ្រើសរើសបុគ្គលិកមួយចំនួនរបស់ខ្លួនលើគេហទំព័របណ្តាញសង្គម Linkedln ក្នុងនោះមានរើសតំណែងវិស្វករ Software Linux។ អ្វីដែលត្រូវធ្វើសំរាប់មុខតំណែងនេះ គឺតាមដាន ត្រួតពិនិត្យ Hardware និង Software Linux សំរាប់ផលិតផលថ្មីៗរបស់ Nokia។

Nokia នៅតែមានក្តីស្រមៃពី Android?
បណ្តាឧបករណ៍ប្រើប្រាស់ Linux គឺមិនច្រើនឡើយ ក្នុងពេលដែល Nokia ផលិតទូរស័ព្ទប៉ុណ្ណោះ។រឿងនេះបានធ្វើឲ្យពួកយើងយល់ថា ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ បានមានគំនិតប្តូរទៅផលិតឧប-ករណ៍ Mobile ផ្សេងៗដោយប្រើប្រាស់ WebOS រឺ Android ។
WebOS ប្រាកដជាមិនមែនប្រព័ន្ធប្រតិបត្តិការ ដែលគួរតែគិតដល់ឡើយ។ ដូច្នេះ Android កំពុងក្លាយជាជម្រើសតែមួយគត់។ អ្វីទាំងអស់ គ្រាន់តែជាការគិតស្មានទុកមុនតែប៉ុណ្ណោះ តែបើសិនជាករណី Windows Phone នៅតែមិនអាចជួយ Nokia រីកចំរើនឡើងវិញបានទេ Android គឺជាអ្នកសង្រ្គោះ Nokia ដែលល្អជាងគេបំផុត៕
ដោយ៖ សិលាប្រភព៖ zng