ថ្មីៗនេះ LG បានបង្ហោះលើអ៊ីនធឺណេតនូវវីដេអូខ្លីមួយ បង្ហាញពីបណ្តាផលិតផលដែលខ្លួននឹងយកទៅបង្ហាញខ្លួននៅពិព័រណ៍ CES 2013 ដែលនឹងប្រារព្ធឡើងនៅសប្តាហ៍ក្រោយនេះ។ក្នុងនោះអ្វីដែលគួរឲ្យកត់សំគាល់ គឺការបង្ហាញនូវស្មាតហ្វូនថ្មី ចម្លែកមួយនៅចន្លោះវិនាទីទី 0:15 ដល់ 0:18។

គំរូស្មាតហ្វូននេះ អាចជា phablet Optimus G2 ដែលលេចលឺព័ត៌មានចចាមអារាមយូរមកហើយជាមួយអេក្រង់ប្រហែលចន្លោះពី 5 ដល់ 5,5 កំរិតពន្លឺ Full-HD, CPU Snapdragon Prime QuadCore ល្បឿន 2GHz (រឺ 2,5GHz), GPU Adreno 320, RAM 2GB (អាចខ្ពស់ជាងនេះទៀត), មានSupport 4G LTE ។ ក្រៅពីនេះ នៅក្នុងវីដេអូដ៏ខ្លីនោះ បានបង្ហាញឲ្យឃើញពីបណ្តាទូរទស្សន៍ជំនាន់ថ្មី ដែលមានបន្ទះអេក្រង់ដ៏ស្តើងដែល LG បានប្រកាសបង្ហាញកាលពីពេលមុន៕

/

ដោយ៖ សិលាប្រភព៖ TTE