អង់គ្លេស៖ បើតាមការអោយដឹងពីគេហទំព័រ ដេលីមែល ដែលបានចេញផ្សាយកាលពីព្រឹកថ្ងៃទី ១៧ កញ្ញានេះថា ក្រុមអ្នកវិទ្យាសាស្ដ្រ ក៏ដូចជាវិស្វកម្មយោធាប្រទេសអង់គ្លេស បានចាប់ផ្ដើមបង្កើតអោយមានរូបរាង នៃនាវាចម្បាំង (Navy) ដ៏ធំបំផុតក្នុងលោកហើយ។

width=458

តាមការអោយដឹងពីលោក Asturre អ្នកបង្កើតគម្រោងផលិតនាវានេះឡើង បានអោយដឹងថា នាវាចម្បាំងដ៏ធំមួយនេះ មានឈ្មោះថា HMS Ambush ត្រូវបានផលិតឡើងអស់រយៈពេលជិត២ឆ្នាំហើយ។ នាវាចម្បាំងនេះ មានទំងន់ ៧,៤០០តោន ដោយអាចផ្ទុកទាហ៊ានបានជិត ១០,០០០នាក់ និងអាចផ្ទុកគ្រាប់កំជ្រួច​បានជាច្រើនគ្រាប់ទៀតផង។

width=457

width=457

ផ្នែកខាងក្នុងនៃនាវាលោក Peter Green អាយុ ៤៧ឆ្នាំ ជាមេបញ្ជាការជាន់ខ្ពស់ទាហ៊ានជើងទឹក បាននិយាយថា នាវា HMS Ambush ពិតជាមានឥទ្ធិពលណាស់ ពោលគឺវាអាចធ្វើដំណើរបានចំងាយ ៥០០ miles ក្នុងមួយថ្ងៃ និងអាចបញ្ជា ក្នុងការបាញ់គ្រាប់អោយចំគោលដៅ (hitting target) បានចំងាយរហូតដល់ ១,២០០ miles​។ លោកបានបន្ដទៀតថា នាវាចម្បាំងមួយនេះ បានចំណាយថវិការអស់ ១រយកោដិ​អឺរ៉ូឯណ្ណោះ​ ហើយនាវានេះទៀតសោត គឺទុកសម្រាប់ការពារដែនដីរបស់ខ្លួនប៉ុណ្ណោះ៕

 

ដោយ៖ រក្សាប្រភព៖ dailymail