ប៉ូលិស​រាយការណ៍​ថា មនុស្ស​​​៣នាក់​ត្រូវ​របួស​ដោយ​គ្រាប់កាំភ្លើង​​កាលពីថ្ងៃទី​​១៨ មករា ​​ដោយសារការបាញ់​​ប្រហារ​​ក្នុងវិទ្យាល័យ​​​មួយនៃ​ទីក្រុង​​ឡូសអេនចឺឡេស ។#អនុសេនីយ៍​​​ទោប៉ូលិស​​ម្នាក់​ លោក STEVE PRENDERGAST បញ្ជាក់​ថា គឺ​សិស្សម្នាក់​​ដែលបានបាញ់​ប្រហារ​ក្នុង​វិទ្យា​ល័យ​​នេះ ។ ពេលនេះ​ជននោះ​កំពុង​តែ​រត់គេចខ្លួន​ ។ លោក​បន្តថា ​អ្នក​ត្រូវ​​របួសទាំង​​៣នាក់​​ត្រូវបានបញ្ជូន​​ទៅ​កាន់​​​​​មន្ទីរពេទ្យ ។ ​យោង​តាម​​​លោក PRENDERGAST ថា គឺ​គ្រូបង្រៀន​​ម្នាក់ដែល​​ទូរស័ព្ទប្រាប់​​​​ប៉ូលិស​​ពីការ​​បាញ់ប្រហារ​នេះ​នា​វេលម៉ោង​​​១០​និង​​​៤១​ន ាទីថ្ងៃទី​១៨ មករា ។​ ក៏​ប៉ុន្តែ​​យោង​តាម​​អ្នកនាំពាក្យ​​ម្នាក់របស់​​ផ្នែក​​​​​សេវា​កម្ម​​សិក្សា​ថា មានតែ​សិស្ស​​សាលា​២នាក់​ប៉ុណ្ណោះ​ ដែលត្រូវ​​​​របួស ហើយ​​នោះ​ដោយសារ​គ្រោះថ្នាក់​មួយ ។ ​កាំភ្លើង​​​មួយដើម​​ដែល​សិស្ស​​​ម្នាក់​​ដាក់​​ក្នុងថង់​របស់គេ​​បាន​​ធ្លាក់​ ហើយ​ក៏​​បណ្តាល​ឱ្យ​​រាល​កៃ ៕