អង់គ្លេស៖ វីដេអូហួសចិត្ដមួយ ស្ដីអំពីរឿងចោរលួចកៅអីវែង ឬ(សាឡុង) ត្រូវបានគេបង្ហោះតាមគេហទំព័រជាច្រើន ខណៈដែលចោរចំនួន ២នាក់បានចូលលូចសាឡុងវែង ក្នុងហាងមួយយកទៅដាក់លើរថយន្ដ តែត្រូវម្ចាស់ហាងតាមទាន់ ក៏ទាញសាឡុងចុះមកវិញ​ ក្រុមចោរបើករថយន្ដចេញទៅធម្មតា ដូចក្នុងខ្សែភាពយន្ដ។

width=456រឿងដែលគួរអោយហួសចិត្ដនេះ ត្រូវបានកើតឡើងលកាលពីថ្ងៃ សៅរ៍ ទី​២៩​ កញ្ញា ២០១២ នៅលើដងផ្លូវមួយ ក្នុងទីក្រុង Northampton ប្រទេសអង់គ្លេស ខណៈក្រុមចោរមានគ្នាពីរនាក់ បានបើកទ្វាររថយន្ដក្រោយជាស្រេច ដើម្បីលើកសាឡុងចេញពីហាងមួយ ដែលមានឈ្មោះថា 'King Sofa' តែដោយចៃដន្យ ត្រូវបានម្ចាស់ហាងតាមទាន់ ហើយទាញសាឡុងទាំងនោះចេញមកវិញ។

width=457តាមការអោយដឹងពីម្ចាស់ហាង លោក Justin Hallett មានវ័យ ៣៧ឆ្នាំ បានអោយដឹងថា ពួកក្រុមចោរ គឺមានគ្នាពីរនាក់ ហើយបានលើកសាឡុងចេញហាងគាត់ ចូលទៅក្នុងរថយន្ដពួកគេចំនួនពីរ ដែលសាឡុងនីមួយៗ មានតម្លៃរហូតដល់ ៤០០ ផោនឯណ្ណោះ។ ដោយសំណាង រូបគាត់ឃើញ ក៏រត់ទៅទាញសាឡុងទាំងនោះចុះមកវិញ ក្រុមចោរក៏បើករថយន្ដចេញយ៉ាងលឿន។ នេះជាវីដេអូក្លីប ដែលបង្ហាញពីការលួចរបស់ក្រុមចោរ សូមចុចដើម្បីមើល៕

 

 

ដោយ៖ រក្សាប្រភព៖ dailymail