តាមប្រភព័ត៌មានថ្មីមួយដែលបានចែករំលែកនៅលើ XDA-Developer, ស្មាតហ្វូនស៊េរីខ្ពស់ដែលមានឈ្មោះថា C660X Yuga របស់ Sony នឹងមានឈ្មោះជាផ្លូវការជា Xperia Z ហើយនឹងបង្ហាញខ្លួននៅពិព័រណ CES 2012, ដែលនឹងប្រារព្ធឡើងនៅដើមខែមករា ឆ្នាំក្រោយខាងមុខនេះ។
ជាមួយនឹងព័ត៌មានដូចជា អេក្រង់ Full HD 1.080p ទំហំ 5 inch, ប្រើប្រាស់ Chip Quad Core Qualcomm Snapdragon S4 Pro និងមានកាមេរ៉ា 12 រឺ 13 megapixel, ព័ត៌មានថ្មីបំផុតមួយបានឲ្យដឹងថា Xperia Z Yuga អាចនឹងត្រូវបានបំពាក់នូវសារធាតុដ៏រឹងមាំមួយ តាមស្តង់ដារ IP-57ដែលអាចធុននឹងការជ្រាបទឹក រឺចូលធូលី។
ក្រៅពីនេះ អេក្រង់របស់វានៅប្រើប្រាស់បច្ចេកវិទ្យា Panel OptiContrast ដែលបង្កើននូវសមត្ថភាពពន្លឺកាន់តែភ្លឺច្បាស់ល្អ ហើយនឹងរក្សាបាននូវភាពរឹងមាំដល់អេក្រង់ផងដែរ។ Xperia Z អាចនឹងមានកម្រាស់ត្រឹមតែ 7,9 mm ប៉ុណ្ណោះ៕







ដោយ៖ សិលាប្រភព៖ VE