ព័ត៌មានអន្តរជាតិ ៖ កាលពីវេលាល្ងាចម្សិលមិញនេះ  ទីភ្នាក់ងារសារព័ត៌មានបរទេស ស៊ិនហួរ បានចេញផ្សាយអត្ថបទអោយដឹងថា  ចំនួនអ្នកស្លាប់បាត់បង់ជីវិត  ក្រោយពីមានករណីដួលរលំបាក់សំណង់អាគារផ្សារទំនើបមួយកន្លែងមានទីតាំងស្ថិតនៅក្នុងក្រុង Riga ប្រទេស Latvia នោះ បានកើនឡើងដល់ ៥១ នាក់ហើយ។

width=444

លើសពីនេះ ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្នុងចំណោមអ្នកដែលបានស្លាប់បាត់បង់ជីវិតទាំង ២១ នាក់នោះ ក្នុងនោះ រួមមាន មន្រ្តីពន្លត់អគ្គីភ័យ ៣ នាក់ផងដែរ ។​​  គួររំឭកដែរថាជាមួយនឹងសោកនាដកម្មរលំបាក់សំណង់អាគារផ្សារទំនើប Maxima ស្ថិតនៅក្នុងក្រុងលើកនេះ បានកើតឡើងកាលពីវេលាល្ងាច ថ្ងៃព្រហស្បត្តិ៍ ម្សិលម្ងៃនេះ។

width=443

ដោយឡែក   មិនទាន់ច្បាស់នៅឡើយនោះទេ  ថាតើ   មានមនុស្សប៉ុន្មាននាក់ជាប់គាំងនៅក្រោមគំនរថ្មបាក់រលំទាំងនេះ   ស្របពេលដែលកិច្ចអន្តរាគមន៍  ក្នុងការសង្គ្រោះបន្ទាន់ ក្នុងការរុករកស្វែងរកអ្នករស់រានមានជិវិតនៅតែបន្តមាននៅឡើយ។

width=439

គួររំឭកផងដែរថា    មូលហេតុដែលនាំអោយមានការបាក់រលំដំបូងអាគា រ មុននឹងមានការបាក់រលំសំណង់អាគារផ្សារទំនើបមួយនេះនោះ  ពុំទាន់បានដឹងច្បាស់នៅឡើយទេ   តែបើតាមការសន្និដ្ឋាន  ជាជំហានដំបូង   ថាអាចបណ្តាលមកពី  ការសាងសង់ខុសបច្ចេកទេសទាក់ទិនទៅនឹង ការស្ថាបនាឡើងសួនច្បារ ដែលពោរពេញទៅដោយរុក្ខជាតិ និងដើមឈើនៅផ្នែកខាងលើនៃសំណង់អាគារផ្សារទំនើបមួយនេះ  តែទោះជាយ៉ាងណា    ការតាមដានស៊ើបអង្កេតរកមូលហេតុពិតនៃតែបន្តមាននៅឡើយ៕

width=437

ប្រែសម្រួល ៖ កុសលប្រភព ៖ ស៊ិនហួរ