ព័ត៌មានជាតិ     ៖   បើយោងតាមសេចក្តីរាយការណ៍  របស់ទំព័រសារព័ត៌មានក្នុងស្រុក  ក៏ដូចជា បណ្តាញផ្សព្វផ្សាយព័ត៌មានមួយចំនួនផ្សេងៗទៀត បានបញ្ជាក់អោយដឹងថា ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ២១ និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនផ្សេងទៀត ខណៈពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ មានអ្នកសារព័ត៌មានមកពីជុំវិញពិភពលោក មិនតិចជាង២០០០ នាក់នោះទេ។

width=472

លើសពីនេះទៅទៀត   សេចក្តីរាយការណ៍ដដែលនេះ  បានបន្ថែមអោយដឹងថា នៅក្នុងនោះអ្នកសារព័ត៌មានជប៉ុនមានចំនួនច្រើនជាងគេ  ពោលគឺ ជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំណោមអ្នកសារព័ត៌មានមកពីជុំវិញពិភពលោក ដែលមានចំនួនដល់ទៅជាង២០០ នាក់ឯណោះ ស្របពេលដែលអ្នកសារព័ត៌មានមកពីសហរដ្ឋអាមេរិក បានជាប់ចំណាត់ថ្នាក់លេខ ២ មានចំនួនជាង១០០ នាក់ និងអ្នកសារព័ត៌មានចិន បានជាប់ចំណាត់ថ្នាក់លេខ ៣ ។

width=472

width=471

គួរបញ្ជាក់ផងដែរថា  កិច្ចប្រជុំកំពូលអាស៊ានលើកទី  ២១ នេះត្រូវបានធ្វើឡើងនៅទីក្រុងភ្នំពេញព្រះរាជាណាចក្រកម្ពុជា   ចាប់ពីថ្ងៃទី ១៥ ខែវិច្ឆិកា ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០១២ ។  អំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី  ២១ នេះ   ក៏មានកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនផ្សេងទៀតផងដែរ  ដែលនៅក្នុងនោះរួមមាន  ៖   កិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងការបរទេសអាស៊ានកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី ១៥ , កិច្ចប្រជុំកំពូលអាស៊ាន បូកបីជាដើម  .......... ៕

ដោយ ៖ ពិសិដ្ឋ