បរទេស៖ ភាពជោគជ័យនៅក្នុងឆាកនយោបាយ គឺមិនមែនជាការងារ ដ៏ងាយស្រួលធ្វើនោះទេ ចាំបាច់ត្រូវតែមានភាព វៃឆ្លាត ជាមួយយុទ្ធសាស្រ្ត និងជំនាញដ៏ប៉ិនប្រសប់របស់អ្នកនយោបាយ ។ ខាងក្រោមនេះ ជាកំពូលអ្នកនយោបាយ ទាំង១០ ដែលមានជាងគេបំផុត ក្នុងទ្វីបអាស៊ី ឆ្នាំ២០១៥ នេះ៖
១. ព្រះអង្គម្ចាស់ Abdullah Bin Abdul Azizជាអតីតព្រះមហាក្សត្រនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលត្រូវបានគេចាត់ទុកថា ជាអ្នកនយោបាយទី១ ដែលមានជាងគេបំផុត ក្នុងតំបន់អាស៊ី ដែលព្រះអង្គម្ចាស់មានទ្រព្យសម្បត្តិសុទ្ធប្រមាណ ២១ ពាន់លានដុល្លារអាម៉េរិក ។

២. ព្រះអង្គម្ចាស់ Hassanal Bolkiahត្រូវបានគេស្គាល់ថា ជាស្ដេចដ៏មានអំណោចរបស់ប្រទេសប្រ៊ុយណេ និងក៏ជាអ្នកនយោបាយ ព្រមទាំងជានាយករដ្ឋ មន្ត្រីដែលមានទ្រព្យស្ដុកស្ដម្ភផងដែរ ។ បច្ចុប្បន្ននេះ ព្រះអង្គម្ចាស់មានទ្រព្យសម្បត្តិសុទ្ធចំនួន ២០ ពាន់លានដុល្លារ ។

៣. លោកស្រី Sonia Gandhiជាប្រធានសមាជជាតិនៃប្រទេសឥណ្ឌា ដែលបច្ចុប្បន្ននេះលោកស្រី Sonia Gandhi មានទ្រព្យសម្បត្តិសុទ្ធចំនួន ១៩ ពាន់លានដុល្លារ ។

៤. លោក Khalifa bin Zayed Al Nahyanជាប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម ដែលបានកាន់កាប់តំណែងដ៏ខ្ពង់ខ្ពស់ ក្នុងបញ្ជីឈ្មោះនៃអ្នកនយោបាយ តំបន់អាស៊ី ។ បច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៩ ពាន់លានដុល្លារ ។

៥. លោកស្រី Savitri Jindalជាសមាជិកមួយរូបរបស់គណបក្សសមាជជាតិនៃប្រទេសឥណ្ឌា ដែលស្ថិតនៅលេខរៀងទី៥ ក្នុងចំណោមអ្នកនយោ បាយ ដែលមានជាងគេបំផុតក្នុងតំបន់អាស៊ី ។ បច្ចុប្បន្ននេះ លោកស្រីមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៣,២ ពាន់លាន ដុល្លារ ។

៦. លោក Zong Qinghouជាសមាជិកមួយរូបនៃគណបក្សសមាជប្រជាមានិតចិន និងក៏ជាសហគ្រិនដ៏ជោគជ័យម្នាក់ផងដែរ ។ បច្ចុប្បន្ននេះ លោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ១០,៨ ពាន់លានដុល្លារ ។

៧. លោកស្រី Wu Yajunជាសមាជិកម្នាក់នៃក្រុមប្រឹក្សាប្រជាមានិតចិន និងជាសហស្ថាបនិក អតីតនាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនវិនិ យោគ Longfor Properties ។ បច្ចុប្បន្ននេះលោកស្រីមានទ្រព្យសម្បត្តិសុទ្ធចំនួន ៧ ពាន់លានដុល្លារ ។

៨. លោក Asif Ali Zardariជាអតីតប្រធានាធិបតីនៃប្រទេសប៉ាគីស្ថាន ដែលលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤ ពាន់លានដុល្លារ ។

៩. លោក Lu Guanqiuមានទ្រព្យសម្បត្តិសុទ្ធចំនួន ២,៤ ពាន់លានដុល្លារ ហើយលោកត្រូវបានគេស្គាល់ថា ជាសមាជិកមួយរូបនៃក្រុមប្រឹក្សា ប្រជាមានិតចិន ។

១០. លោក Manny Pacquiaoមិនត្រឹមតែកីឡាករដ៏មានទេពកោសល្យ និងជាម្ចាស់ជើងឯកប្រដាល់របស់ប្រទេសហ្វីលីពីនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាសមាជិកសភាតំណាងរាស្រ្តមួយរូប ក្នុងប្រទេសនេះផងដែរ ។ បច្ចុប្បន្ននេះលោកមានទ្រព្យសម្បត្តិសុទ្ធចំនួន ១០០ លានដុល្លារអាម៉េរិក ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល