ពាក់ព័ន្ធទៅនឹង smartphone Windows Phone 8 ដែលនឹងបំពាក់កាមេរ៉ាទំហំដ៏ធំ Lumia EOS, គណនី @evleaks ដែលជំនាញខាងផ្តល់នូវព័ត៌មានចចាមអារាម ស្តីពីឧបករណ៍បច្ចេកវិទ្យា បានចែករំលែកនៅលើ Twitter ស្តីពីឈ្មោះហៅជាផ្លូវការរបស់ស្មាតហ្វូនមួយនេះ។ តាមប្រភពនេះ លទ្ធភាពច្រើន Lumia EOS នឹងត្រូវបានហៅឈ្មោះជាផ្លូវការថា Lumia 1020។
ការដែល Lumia EOS នឹងមានឈ្មោះហៅថ្មី មិនមែនគ្មានមូលដ្ឋាននោះទេ។ មូលដ្ឋានដំបូងបំផុត គឺទម្លាប់ដាក់ឈ្មោះទូរស័ព្ទ ដោយប្រើលេខ របស់ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់។ ក្រៅពីនេះ ឈ្មោះ 1020 គឺជាការកត់សំគាល់ ក្នុងការបោះជំហានទៅមុខថ្មីមួយទៀត ក្នុងការដាក់ឈ្មោះស្មាតហ្វូនរបស់ Nokia ជាមួយនឹងលេខ ៤ តួ ជំនួសឲ្យ ៣ តួ ដូចសព្វថ្ងៃ ។

បើតាមការសន្និដ្ឋាន Lumia EOS ឬ (Lumia 1020) នេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី ១១ខែកក្កដា ខាងមុខនេះ នៅព្រឹត្តិការណ៍មួយដែល Nokia នឹងប្រារព្ធឡើង៕
ដោយ៖ សិលាប្រភព៖ Zng