ព័ត៌មានអន្តរជាតិ ៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានឈ្នះត្រលប់មកវិញ នូវការឯកភាព ពីសំណាក់អ្នកនយោបានកំពូលៗ ស្តីពី ការប្រើប្រាស់កម្លាំងយោធា ទៅលើប្រទេសស៊ីរីបន្ទាប់ពីបានរកអោយឃើញថា​    រដ្ឋាភិបាលប្រទេសនេះ  ពិតជាបានប្រើប្រាស់អាវុធគីមីក្នុងការវាយប្រហារសម្លាប់ជនស៊ីវិលដល់ទៅជាង១,៤០០ កាលពីសប្តាហ៍កន្លងទៅ នៅឯទីក្រុងDamascus ប្រទេសស៊ីរី។

width=446

លោក Barack Obama បានប្រាប់ដល់មេដឹកនាំសភា នៅឯសេតវិមាន អំឡុងពេលមានការប្រជុំកំពូលអោយដឹងថា លោកបានមានផែនការ ដើម្បីជួយដល់ក្រុមបះបោរក្នុងការផ្តួលរលំកងកម្លាំងយោធារបស់រដ្ឋាភិបាល។ បន្ទាប់ពីមានជាកិច្ចប្រជុំ មេដឹកនាំកំពូលដែលជាសមាជិកមកពីគណបក្សសាធារណរដ្ឋ លោក John Boehner  និងលោក Eric Cantor រួមទាំងមេដឹកនាំកំពូលផ្សេងទៀត បាននិយាយបញ្ជាក់អោយដឹងថា  ពួកគេនឹងឆ្លើយតបទៅនឹងរបបដឹកនាំលោក Bashar al Assad បន្ទាប់ពីមានការប្រើប្រាស់នូវអាវុធគីមី  ពោលគឺ ការធ្វើបទអន្តរាគមន៍ ដោយប្រើកម្លាំងយោធា នោះបានន័យថា សភានឹងមានការបោះឆ្នោត ដោយធ្វើសេចក្តីសម្រេចក្នុងការធ្វើបទអន្តរាគមន៍មួយនេះ ឬក៏យ៉ាងណា។

width=441

ហើយនេះក៏ជាលើកដំបូង      ដែលប្រធានាធិបតីសហរដ្ឋអាមេរិក  លោក  Barack Obamaបានអះអាងអោយដឹងថា    បទអន្តរាគមន៍យោធា  អាចនឹងធ្វើអោយប្រទេសនេះ  មានការផ្លាស់ប្តូរ​ ជាជាងការឆ្លើយតបទៅនឹងការប្រើប្រាស់អាវុធកាលពីសប្តាហ៍កន្លងទៅ។

ដោយឡែក  បើយើងងាកក្រឡេកទៅមើលរដ្ឋាភិបាល ប្រទេសបារាំងឯណោះវិញ ពោលគឺលោកប្រធានាធិបតី  Françoise Hollande  ដែលជានិច្ចកាល  តែងតែគាំទ្រអោយមានការធ្វើបទអន្តារគមន៍កម្លាំងយោធា បញ្ជាក់អោយដឹងថា  ខ្លួននឹងធ្វើការរង់ចាំ ចំពោះការសំរេចចិត្ត របស់សភាអាមេរិក។ ផ្ទុយទៅវិញ លោក  David Cameron  មិនបានបង្ហាញសញ្ញាណណាមួយ ថាខ្លួនពិតជាបើកផ្លូវខៀវ  ឬក៏យ៉ាងណានោះទេ  បន្ទាប់ពីបានដកខ្លួនថា មិនឯកភាពចូលរួមធ្វើបទអន្តរាគមន៍។

width=438

ប្រភពសារព័ត៌មានដដែលបន្ថែមថា  បទអន្តរាគមន៍កម្លាំងយោធា  ប្រឆាំងទៅនឹងរបបដឹកនាំលោក Assad កាន់តែរឹងមាំ  ខណៈពេលដែលប្រមុខដឹកនាំ និតិក្រមឧសថសាស្រ្តប្រចាំក្រុង Aleppo បាននិយាយថា ខ្លួនមានឯកសារដែលអាចបញ្ជាក់ថា ការវាយប្រហារអាវុធគីមីនេះត្រូវបានធ្វើឡើង៕

* ព័ត៌មានអន្តរជាតិមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖​

- មន្រ្តីប៉ូលីស ប្រកាសអោយដឹង អត្តសញ្ញាណ អ្នកដែលបានខ្វះ ភ្នែក ក្មេងតូចវ័យ​ ៦ ឆ្នាំ- លេចធ្លាយ ឯកសារ រកឃើញថា ស៊ីរី ស្តុកទុក សារធាតុគីមី ដល់ទៅ ១ ពាន់តោន- អណ្តែតត្រាពេញទន្លេ ខណៈត្រីរាប់លានក្បាលងាប់ ដោយសារ ការបំពុលទឹក- ស្ទះផ្លូវរាប់ម៉ោង ចម្ងាយច្រើនគីឡូម៉ែត្រ ខណៈយន្តហោះធ្លាក់ ចំផ្លូវហាយវេ

ដោយ ៖ រិទ្ធីប្រភព ៖ មេត្រូ